បុករះម៉ូតូ៤គ្រឿង រថយន្តទំនើប១គ្រឿង របួស៣នាក់ នៅកន្លែងលក់បបរស

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចំនួន៣នាក់បានរងរបួសខណៈដែលនារីម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបុករះម៉ូតូចំនួន៤គ្រឿងនិងរថយន្តស៊េរីទំនើបចំនួនមួយគ្រឿងនិងបុករះឆ្នាំងបបរបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០៥នាទីយប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវព្រះមុនីវង្សនៅចំណុចស្តុបBSដែលស្ថិតនៅក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានដែលនៅជុំវិញកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AT-6127បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិចមកឈប់ទិញបបរសលុះពេលដែលទិញរួចបំរុងនឹង បើកចេញទៅស្រាប់តែជាន់ហ្គែរបុករះម៉ូតូចំនួន៤គ្រឿងមានហុងដាឌ្រីមសេ125ស៊េរីឆ្នាំ២០១៩នឹងហុងដាឆ្នាំ២០១៤ពណ៌ខ្មៅនឹងកង់បីឥណ្ឌាពណ៌សអត់មានស្លាកលេខម៉ូតូហុងដាស្តុបពីពណ៌ទឹកសមុទ្រលាយពណ៌សពាក់ស្លាកលេខភ្នំពញ1GD-3570ដែលចតនៅចញ្ចើមផ្លូវមួយគ្រឿងនៅក្រោមរថយន្តនឹង២គ្រឿងទៀតគលើគ្នាហើយរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុកបន្តគូទរថយន្តសេរីទំនើបម៉ាករ៉េនរ៉ូវើពណ៌សពាក់ស្លាក លេខភ្នំពេញ2AE-6677បណ្តាលអោយរងការខូចខាតគូទក្រោយផ្នែកខាងស្តាំភ្លាមៗនោះដែររថយន្តបង្កនៅតែមិនទាន់អស់ល្បឿននោះទេជ្រុលបន្តទៅបុកនឹងឆ្នាំងបបរសអស់ចំនួន៣ឆ្នាំងរងការខូចខាតសម្ភារៈអស់មួយចំនួនទៀតក្រោយកើតហេតុគេឃើញសមត្ថកិច្ចបានមកជួយអន្តរាគមន៍នឹងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទុះ។

ក្រោយពេលកើតហេតុរថយន្តនឹងម៉ូតូទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print