ផ្អាកការងារសិល្បៈបន្តិចស្រាប់ សឿន វីតា ទទួលបានតំណែងធំ១

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសសម្បូរពុកមាត់ លោក សឿន វីតា បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខក្នុងតំណែងធំមួយក្នុងការលក់ដូរអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េ។ ត្រឹមរយៈពេលជាង២ខែតារាប្រុសរូបនេះរកចំណូលបានប្រមាណជាង១ម៉ឺនដុល្លារអាមេរិកដែលធ្វើឲ្យលោកទទួលបានតំណែងធំមួយប្រចាំនៅកម្ពុជានិងសម្រេចចិត្តមិនទទួលថតភាពយន្តរហូតដល់ទៅ៥រឿងបន្តបន្ទាប់គ្នា។ 

មមាញឹកនឹងការងារថ្មីប្រមាណជាង២ខែប៉ុណ្ណោះ សឿន វីតា បានផ្លាស់ប្តូមុខមាត់ និងជីវភាពកាន់តែខ្ពស់ក្រោយពីលោកទទួលបានឱកាសជាអ្នកដឹកនាំលក់ផលិតផល យីហោ Korea Pure ដែលជាអាហារបំប៉នវីតាមីនល្បីឈ្មោះនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ តារាសម្តែងរូបនេះលើកឡើងថា ក្នុងរយៈពេលជាង២ខែមកនេះលោករកបានចំណូលពីការលក់ប្រមាណ១៣០០០ដុល្លារអាមេរិកពីការលក់ ទើបត្រូវផ្អាកការងារសិល្បៈ ប៉ុន្តែលោកមិនផ្អាកទាំងស្រុងទេ។

លោកថាការសម្រេចចិត្តទទួលយកការងារនេះក្រោយពីគិតបានយ៉ាងល្អិតល្អន់ខណៈដែលវាគឺជាផលិតផលសុខភាពល្អមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនិងមានការធានារ៉ាប់រងមួយត្រឹមត្រូវ។ លោកថានៅកម្ពុជាលោកមានតំណែងមួយដែលគេហៅថា Blue Dragon និងមានក្រុមការងារលក់ប្រមាណជាង៣០០នាក់រួចមកហើយ ហើយក៏កំពុងបន្តស្វែងរកបន្ថែមដែលក្នុងម្នាក់ៗអាចរកចំណូលបានចាប់ពី៥០ដុល្លារអាមេរិកឡើងទៅក្នុងមួយថ្ងៃ។ លោកក៏ទើបនឹងទទួលបានឱកាសដើរកម្សាន្តនៅតាមបណ្តាប្រទេសនានាជាច្រើន ក្រោយការលក់របស់លោកទទួលបានជោគជ័យច្រើន។ 

លោកបន្តទៀតថាអាហារបំប៉ននេះមានគុណប្រយោជន៍សម្រាប់អ្នកជំងឺ ក្រពះ ពោះវៀន ថ្លើម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ .ល.។ លោកថាថ្មីៗនេះមានផលិតករទាក់ទងឲ្យលោកចូលរួមសម្តែងមិនក្រោម៥រឿងទេ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបមិនទទួល។ លោកថាមានតែការថតតិចតួចប៉ុណ្ណោះសម្រាប់ផលិត កម្ម LD និងផលិតកម្ម Town ដែលសូម្បីអាជីពជួយរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ពីមុនក៏លោកផ្អាកផងដែរ។ 

បើទោះបីជាជោគជ័យខ្លាំងនឹងមុខជំនួញថ្មី ប៉ុន្តែលោកមិនមានគម្រោងបោះបង់ការងារសិល្បៈចោលទាំង ស្រុងទេ គឺលោកនៅតែឆ្លៀតពេលសម្រាប់ការងារដែលលោកស្រលាញ់ដដែល៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print