ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ដែលតែងតែរករឿងវាយដំប្រពន្ធកូនជា
ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាល
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យឈ្មោះ ស៊ុន លីថូ តែងវាយដំប្រពន្ធ ,កូននិងម្ដាយបង្កើត ខ្លួនឯងជាញឹកញប់ ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ និងប្រពន្ធ បាននាំគ្នាមកលេងឪពុកម្តាយ ដែលធ្វើការនៅក្នុងឡឥដ្ឋ ដែលនៅជិតគ្នា ខណៈស្រ្ដីជាប្រពន្ធ ឃើញឪពុកម្ដាយក្មេក កំពុងគ្របឥដ្ឋ ក៏ដើរទៅជួយគ្រប ខណៈនោះស្រាប់តែជនសង្ស័យជាប្ដី ខឹងប្រពន្ធ រឿងទៅជួយគ្របឥដ្ឋឲ្យម្តាយ ក៏មានទំនាស់ជាមួយគ្នា ភ្លាមនោះជនសង្ស័យ បានយកអុសកៅស៊ូ វាយទៅលើប្រពន្ធ ត្រូវចំកដៃខាងឆ្វេង៣ដំបង និងវាយកូន អាយុ១៣ខែ ត្រូវចំមុខជាច្រើនដៃ បណ្តាលឲ្យមានរបួសស្នាម ឃើញដូចនោះ ស្រ្ដីជាម្ដាយឈ្មោះឈុត ឈឿន ត្រូវជាម្ដាយបង្កើតរបស់ជនសង្ស័យ បានមកជួយឃាត់ ក៏ត្រូវជនសង្ស័យជាកូន វាយត្រូវចំមុខ ១ដៃទៀតផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីជាម្ដាយ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍