ខេត្តឧត្តរមានជ័យ៖ កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការនគរបាលខេត្តឧត្តរមានជ័យបានធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសង បៀរ អាប៉ោងដុះស្លែរមួយកន្លែងស្ថិតនៅភូមិអូរជញ្ជៀន ឃុំស្រុកអន្លង់វែងដោយធ្វើកាឃាត់ខ្លួនក្រុមញៀនល្បែងចំនួន៦នាក់រឹបអូសបានវត្ថុតាងមេអាប៉ោង និងមធ្យោបាយម៉ូតូចំនួន១២គ្រឿង និងរថយន្ត១គ្រឿង ។
កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគបាលខេត្តក្រោមបទបញ្ជារបស់ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។ ក្រុមញៀនល្បែងទាំង៦នាក់មិនត្រូវបានសមត្ថកិច្ចបង្ហាញពីអត្តសញ្ញាណនោះឡើយក្រុមញៀនល្បែងទាំង៦នាក់រួមទាំងវត្ថុតាង និងមធ្យោបាយត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីចាត់ការទៅតាមនិតិវិធី ។
កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការនគរបាលខេត្តឧត្តរមានជ័យបានចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសង បៀរ អាប៉ោងនៅស្រុកអន្លង់វែងដែលក្រោមការចង្អុលបង្ហាញរបស់លោកស្នងការ និងបទបញ្ជារបស់អភិបាលខេត្តក៏ដោយសារតែអជ្ញាធរស្រុកអធិការដ្ឋាននគរបាលកងកកម្លាំងប្រដាប់អាវុធ រាជអាវុធហត្ថមូលដ្ឋាននិងកងរាជអាវុធហត្ថប្រចាំទិសស្រុកអន្លង់វែងមិនមានចំណាត់ការដែលគេសង្ស័យថានិងមានការឃុបឃិតគ្នា ។
បនល្បែងស៊ីសងបៀរអាប៉ាងដុះស្លែរនៅទីតាំងខាងលើដែលត្រូវបានសមត្ថកិច្ចបង្ក្រាបវាជាទុកកង្វល់របស់ប្រជាពលរដ្ឋស្រុកអន្លង់វែងដ៏ធំមួយឥលូវនេះត្រូវបានលុបបំបាត់ដោយស្នងការនគរបាលនិងអជ្ញាធរខេត្តបានធ្វើអោយប្រជាពលរដ្ឋមហាជនស្រុកអន្លង់វែងមានការកោតសរសើរយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំក្នុងខេត្តទាំងមូលបានអនុវត្តតាមគោលនយោបាយរបស់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច ។ ដោយឡែកនៅល្បែងស៊ីសងឆ្នោតកន្ទុយលេខដែលប្រព្រឹត្តយ៉ាងគក្រឹកគក្រេងយ៉ាងអណាធិតេយ្យដែលជាបញ្ហាប្រឈមចំពោះមុខដ៏ធំមួយដែលប្រជាពលរដ្ឋរងគ្រោះជារៀងរាល់ថ្ងៃត្រូវបានបងប្អូនប្រជាពលរដ្ឋសូមធ្វើការអំពាវនាវទៅដល់ថ្នាក់ដឹកនាំខេត្តក៏ដូចជារាជរដ្ឋាភិបាលជួយបង្ក្រាប និងលុបបំបាត់អោយមានប្រសិទ្ធភាពជានិរន្ត ដើម្បីរក្សានៅការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពថ្លៃថ្នូរ និងសុភមង្គលចៀសវាងអោយផុតពីការគំរាមកំហែងនៅអំពើហិង្សាក្នុងគ្រួសារ និងសកម្មភាពចោរកម្មគ្រប់ប្រភេទដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះ។ល។ ព្រោះសកម្មភាពទាំងអស់នេះបច្ចុប្បន្នកំពុងតែមានការគំរាម និងរាតត្បាតយ៉ាងខ្លាំងដែលកើតមានស្ទើររៀងរាល់យប់ថ្ងៃ នៅទូទាំងតាមបណ្ដាស្រុកនៃទូទាំងខេត្តឧត្តរមានជ័យ ជាពិសេសគឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។
ទោះជាយ៉ាងណាបងប្អូនមហាជនស្រុកអន្លង់វែងមានការត្រេកអរយ៉ាងខ្លាំង ក្រោយពីថ្នាក់ដឹកនាំខេត្តបានធ្វើការបង្ក្រាបទីតាំងបនល្បែងស៊ីសង បៀរ អាប៉ោងដុះស្លែរដ៏ធំមួយនៅស្រុកអន្លង់វែងប្រកបដោយប្រសិទ្ធភាព ដែលបានឃាត់ខ្លួនក្រុមញៀនល្បែង និងម្ចាស់បនល្បែងយកទៅធ្វើការអប់រំ និងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ៖ ប៉ែន នួន