លោក គន់ គីម អញ្ជើញចែកពូជស្រូវរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាកសិករស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាវិទ្យាល័យអូរតាប៉ោង ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រារពពិធីសំណេះសំណាល និងចែកពូជស្រូវជូនប្រជាកសិករជួបគ្រោះរាំងស្ងួត ដើម្បីស្ដារឡើងវិញ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិប្រឆាំងគ្រោះមហន្តរាយ អមដំណើរដោយលោក ឡាំ ហេងហួត អនុប្រធាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្រ្តីរាជការ មន្ទីរនានាជុំវិញខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ពិធីសំណេះសំណាល និងចែកពូជស្រូវជូនប្រជាកសិកររងគ្រោះ ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដើម្បីស្ដារឡើងវិញខាងលើ សម្រាប់ប្រជាកសិករចំនួន ៤ឃុំ គឺឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ ឃុំបឹងបត់កណ្តោល និងឃុំមេទឹក នៃស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print