ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយព្រួតវាយជនជាតិខ្មែរម្នាក់របួសធ្ងន់ នៅមុខខារ៉ាអូខេទន្លេសេកុង

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មភាពព្រួតវាយបុរសម្នាក់ជនជាតិខ្មែរបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៧ ​ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣និង០៥នាទី ត្រង់ចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះ​លេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២និង០០នាទីរំលងអាធ្រាត្រ ។

ជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់(គ្មានលិខិតឆ្លង​ដែន)មុខរបរ អាជីរវករស្នាក់នៅផ្ទះលេខ២៦៦ ផ្លូវលេខ១០Mថ្មី បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិ ចិន០៤នាក់ វាយលើជនរងគ្រោះខ្មែរម្នាក់ បណ្ដាលឲ្យរបួសជាច្រើនកន្លែង) ។

ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៣​ ផ្លូវរំដួល បូរីអ័រគីដេរ សែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសស្នាមលើដើមទ្រូងជាំ កញ្ចឹងកខាងក្រោយ ជើងខាងស្ដាំ ចង្កេះស្ដាំ ដៃស្ដាំ ភ្នែកទាំងសងខាង ត្រជៀកទាំងសងខាង ក្បាលជាទម្ងន់ជាំហើម និងជាំត្រជៀកទាំងសងខាង) (ដោយសារជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្សពួកវាយដោយដៃបណ្ដាលឲ្យរបួសក្នុងពេលកើតហេតុ) ។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា តាមការពិនិត្យទីកន្លែងកើតហេតុឃើញរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-1073 ដែលមានលេខតួ: 1380694 ​និងលេខម៉ាស៊ីន: 1381388 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ALON ជាបក្សពួកឈ្មោះ TSAI JIDA ហៅ ADA រត់ចោលនៅកន្លែងកើតហេតុពេលវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ)។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣និង០០នាទី ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អាន ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ​ ជនជាតិខ្មែរ បានបើករថយន្តម៉ាក ឆែរ៉ូឡែត ពណ៌ខ្មៅ ស៊េរី 2018 ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណងទៅរកញ៉ាំអាហារនៅខាងក្រៅ តែមិនបានញាំទេ ជនរងគ្រោះនិងឈ្មោះ អាន ក៏បានជិះរថយន្តដើរលេងតាមផ្លូវ លុះ​ជិះមកដល់ចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងបក្ខពួកមានគ្នា០៣នាក់ទៀត ទី១/ឈ្មោះ LE CHEN LANG ហៅ លីកឺ ភេទប្រុស អាយុ ប្រហែល ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ទី៣/ឈ្មោះ អ៊ូកឺ ភេទប្រុស ប្រហែល ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ ALON ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបើករថយន្តចំនួន០១គ្រឿងម៉ាក Ford Ranger ពណ៌ស មិនចាំស្លាកលេខ និងម៉ូតូ០២គ្រឿងម៉ាក Honda Zoomer X ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-0713 និងម៉ូតូ០១គ្រឿងទៀត ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-1073 តាមផ្លូវ១២៨ ពីលិចទៅកើតពេលនោះជនរងគ្រោះឈ្មោះ សឿន រដ្ឋា ក៏បានបើករថយន្តវ៉ាទៅមុនក្រុមជនសង្ស័យជាជនជាតិចិនខាងលើ រួចហើយជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្សពួកក៏បានចុចស៊ីផ្លេររថយន្តជាច្រើនដងខ្លាំងៗ រួចហៅជនរងគ្រោះឈ្មោះ សឿន រដ្ឋា ឲ្យឈប់ ពេលនោះជនរងគ្រោះក៏បានឈប់រថយន្តរួចហៅជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្ខពួក០៣នាក់ ថាមានរឿងអីបានហៅអញ់ឲ្យឈប់ ​ពេលនោះជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និង បក្ខពួកក៏បានឈប់រថយន្តនិងម៉ូតូ រួចនិយាយជាភាសាចិនខ្លាំងៗ រួចហើយក្រុមជនសង្ស័យទាំង ០៤នាក់ខាងលើ ក៏បានចុះពីលើរថយន្ត និងម៉ូតូរួចដើរសំដៅមករកជនរងគ្រោះរួចវាយលើជនរងគ្រោះ បណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែង ក្នុងពេលនោះជនរងគ្រោះ ក៏បានវាយតបតទៅលើក្រុមជនសង្ស័យវិញ ដើម្បីការពារខ្លួនទៅវិញ ក្រោយមកក៏មានអ្នកជិតខាង​ជួយ​ឃាត់បំបែកគ្នា លុះមួយសន្ទុះក្រោយមកក៏មានការប្រតាយប្រតប់គ្នាជាលើកទី២ ដោយដេញវាយគ្នាពេញផ្លូវ១២៨ ដោយក្រុមជនសង្ស័យទាំង ០៤នាក់ បានប្រើដៃវាយមកលើជនរងគ្រោះឈ្មោះ សឿន រដ្ឋា និងលោតធាក់ដើមទ្រូង០១កន្លែងជាំ ,កញ្ចឹងកខាងក្រោយ , ជើងខាងស្ដាំ , ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង , ​ត្រជៀកទាំងសងខាង , ក្បាលជាទម្ងន់ជាំហើមជាំ និងត្រជៀកទាំងសងខាង ក្នុងពេលវាយតាយប្រតប់គ្នាក្រុមជនសង្ស័យឈ្មោះ ALON បានរត់ចោល ម៉ូតូ០១គ្រឿង ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 នៅលើផ្លូវលេខ១២៨ រួចហើយក្រុមជនសង្ស័យទាំង០៤នាក់ខាងលើ ក៏បានគេចរត់ខ្លួនបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីចាប់យកម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 ដែលក្រុមជនសង្ស័យជនជាតិចិនបានរត់ចោល និងបានធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

លុះរហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣និង០៥នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេទន្លេសេកុង ដែលមានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួល​គោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ចំណែកបក្ខពួក០៣នាក់ទៀតឈ្មោះ LE CHEN LANG ហៅ លីកឺ, ឈ្មោះ អ៊ូកឺ និងឈ្មោះ ALON បានគេចខ្លួនបាត់ ការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានភាព អវិជ្ជមាន ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ៕ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print