យានអាវកាសណាហ្សាបាញ់បង្ហាញបរាជ័យ

ចែករំលែក៖

​​ភ្នាក់ងារអវកាសណាសា និងស្ថានីយ៍អវកាសអន្តរជាតិ បានរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ខណៈពេលបង្ហោះយាន លំហអាកាស SpaceX ទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) ដោយមានការផ្ទុះឆេះ យានអវកាស Dragon និងកាំជ្រួច Falcon 9។
អ្នកចាត់ការទូទៅរបស់ភ្នាក់ងារអវកាសណាសា លោក Charles Bolden បាននិយាយថា៖ “ពួកយើងមានការតក់ស្លុត ចិត្តជាខ្លាំងចំពោះការបាត់បង់យាន SpaceX cargo ទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ។ ទោះបីជាយ៉ាងណាក្តី ក្រុមអាកាសយានិកនៅតែមានសុវត្ថិភាព និង នៅមានឧបករណ៍គ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មនេះម្តងទៀត នៅក្នុងរយៈ ពេល៣ទៅ៤ម៉ោងក្រោយ។ ម្យ៉ាងវិញទៀត ពួកយើងនឹងធ្វើការសិក្សាបន្ថែមទៅលើយាន SpaceX ដើម្បីដឹងអំពីមូលហេតុ នៃការផ្ទុះឡើងនេះ ព្រមទាំងធ្វើការជួសជុលឡើងវិញ។”
គួរបញ្ជាក់ដែរថា យានអវកាស Cargo on the umanned Dragon SpX-7 ដែលត្រូវបាន បង្ហោះឡើងដោយកាំជ្រួច Falcon 9 ដោយត្រូវបានផ្ទុកដោយស្បៀងអាហារ ប្រព័ន្ធ hardware ឧបករណ៍វិទ្យាសាស្រ្ត កុំព្យូទ័រ ព្រមទាំងឧបករណ៍ដើរលើលំហអាកាស។ ម្យ៉ាងវិញទៀត វានឹងត្រូវបំពេញបេសកកម្មនៅលើលំហអាកាសចំនួន៥សប្តាហ៍ និងត្រូវបញ្ចូន របស់របរពីលំហកាសចំនួន ៦៧៥គីឡូក្រាមមកកាន់ភពផែនដីវិញ៕

20150710-164849.jpg

...

20150710-164853.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print