ភ្នំពេញៈ ជនជាតិវៀតណាម២នាក់ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចពាក់ព័ន្ធករណីលួចកាច់សោរកម៉ូតូបានសម្រេចពេលជិះចេញបម្រុងគេចខ្លួនត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកចោរ…ចោរ..ហើយចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ។
ករណីចសប់ខ្លួនជនសង្ស័យទាំង២នាក់នេះបានធ្វើឡេីងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៩ខែតុលា ឆ្នាំ ២០១៩នៅមុខការិយាល័យលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យទាំង២នាក់ ១-ឈ្មោះយ៉ាំង ហុង ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះង្វៀង ធីញី ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ សន សុវណ្ណារតន៍ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកលក់ផ្ទះល្វែង ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
តាមព័ត៌មានឲ្យដឹងថាមុនពេលធ្វើសកម្មភាពកាច់សោរក ជនរងគ្រោះទុកម៉ូតូម៉ាក Honda Moove ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១FK-០២៥៧ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅក្នុងការិយាល័យធ្វើការរហូតដល់ម៉ោង១២និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះចេញពីធ្វើការ ស្រាប់តែឃើញជនសង្ស័យ០២នាក់ខាងលើឡើងជិះម៉ូតូរបស់ខ្លួន ភ្លាមនោះជនរងគ្រោះស្រែក ចោរ..ៗ ហើយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួចពិនិត្យមើលឃើញស្នាមកាច់សោកម៉ូតូបែកគ្រាប់ខ្ទេច ក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស