រាជធានីភ្នំពេញ នឹងខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ជំរុញកិច្ចការតភ្ជាប់វិស័យទេសចរណ៍ជាមួយគ្នា នៅពេលដ៏ឆាប់ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញនៃ ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទំាង ២ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចងឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យ ដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញទៅខេត្តបារៀ-វង់កាវ នៃប្រ ទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់កាវ មកកាន់រាជធានីភ្នំពេញ វិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរនៃប្រទេសទំាង២បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗទំាងនៅ រាជធានីភ្នំពេញ និងខេត្ត បារៀ-វង់កាវជាដើម។

លោក អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម នៅព្រឹក ថ្ងៃចន្ទ៨រោច ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩
ក្នុងគោលបំណង ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។

លោក អភិបាលរាជធានីភ្នំពេញ បានអៈអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី ខេត្តនៃប្រទេសទំាង២នេះ និងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែរ រាជធានីភ្នំពេញ និងបារៀ-វង់កាវ នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។

លោកបន្ដថា៖ ឥលូវនេះក្រោមសេដ្ឋកិច្ចជាង៧ភាគរយជាង២ទស្សវត្សនេះ ប្រជាជនកម្ពុជារស់នៅ ក្នុង ភាពស៊ីវិល័យ ក្នុងការធ្វើដំណើរកម្សាន្តទំាងក្នុងប្រទេសនិងក្រៅប្រទេស។ ដូច្នេះហើយស្របពេលដែលទីក្រុងបារៀ-វង់កាវ នៃប្រទេសវៀតណាមនិងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ដូច្នេះ យើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ពីរាជធានីភ្នំពេញទៅបារៀ-វង់កាវ ឬពីបារៀ-វង់កាវ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀតគឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទំាង២បានធ្វើដំណើរកម្សាន្តទៅវិញទៅ មក។

លោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាមបានគាំទ្រចំពោះ គម្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទំាងសងខាងបានកាន់តែច្រើន៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print