លោក Osman Karaca អតីតនាយកសាលាហ្សាម៉ាន់ជាប់ពាក់ព័ន្ធនឹងករណីភេរវកម្មនិងរដ្ឋប្រហារនៅទួរគីត្រូវបានចាប់ខ្លួននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖អតីតនាយកសាលាហ្សាម៉ាន់ (បច្ចុប្បន្នសាលាផារ៉ាហ្គន) លោក អូស្មាន់ ការ៉ាខា (Osman Karaca) ដែលរដ្ឋាភិ បាលទួរគី ចោទថាមានការពាក់ព័ន្ធនឹង អំពើភេរវកម្មនៅប្រទេសទួរគី ត្រូវបាន សមត្ថកិច្ចចាប់ខ្លួននៅកម្ពុជា កាលពី សប្តាហ៍មុន ហើយបញ្ជូនទៅឱ្យរដ្ឋាភិបាលទួរគីហើយ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មាន​ក្នុង​ស្រុកថា លោក អូស្មាន់ ការ៉ាខា ត្រូវ​បាន​ចាប់ខ្លួនពីបទភេរវកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមសំណើទួរគី ហើយត្រូវបានបញ្ជូនទៅប្រទេសទួរគី កាល​​ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹង​ដែរថា សមត្ថកិច្ចកម្ពុជា មានភស្តុតាងគ្រប់​គ្រាន់ ដែលផ្តល់ដោយរដ្ឋាភិបាលទួរគី ដើម្បីចាប់ខ្លួនលោក អូស្មាន់ ការាខា ពាក់​ព័ន្ធករណីរដ្ឋប្រហារនៅទួរតី។ លោក​បញ្ជាក់ថា ការចាប់ខ្លួនលោក អូស្មាន់ ការ៉ាខា អនុវត្តទៅតាមកិច្ចព្រមព្រៀងរវាង​រដ្ឋាភិបាលប្រទេសទាំងពីរ។
កម្ពុជា-ទួរគី ក៏បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាង​ប្រទេសទាំងពីរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ការចុះកិច្ចព្រមព្រៀងនេះ បាន​ធ្វើឡើងដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងលោក Suleyman Soylu រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋទួរគី។
រដ្ឋប្រហារមិនសម្រេច នៅប្រទេស​ទួរគី ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោកប្រធានា​ធិបតី អ៊ែរដូហ្គាន (Erdoğan) បានកើត ឡើង កាលពីខែកក្កដា ឆ្នាំ២០១៦ ដែល រដ្ឋាភិបាលប្រទេសនេះចោទថា រៀបចំ ដោយលោក Gülen ឥស្សរជននយោបាយ ដ៏ខ្លាំង១រូប ដែលភៀសខ្លួនទៅនៅសហរដ្ឋ​អាមេ៉រិក។
អតីតថ្នាក់ដឹកនាំសាលាហ្សាម៉ាន់ ត្រូវ​បានរដ្ឋាភិបាលទួរគីចោទថា បានផ្តល់ជា​ហិរញ្ញវត្ថុដល់ លោក ហ្វេធូឡាស់ ហ្គូលិន ដែលភៀសខ្លួននៅអាមេ៉រិក ដើម្បីធ្វើរដ្ឋ​ប្រហារ​យោធាទម្លាក់ ប្រធានាធីបតីទួរគី​ស្របច្បាប់ ប៉ុន្តែការធ្វើរដ្ឋប្រហារត្រូវបាន
បរាជ័យ។ ទោះជាយ៉ាងនេះក្តី នាពេល​កន្លង​ទៅ សាលាហ្សាម៉ាន់ បានចេញ​ប្រកាសថា ខ្លួនមិនមានការពាក់ព័ន្ធនឹងរដ្ឋប្រហារនៅប្រទេសទួរគីនោះទេ៕ ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print