ភ្នំពេញ ៖ ស្ត្រីម្នាក់តូចចិត្តនឹងសង្សារមានស្រីថ្មីនិងកូនទើបមានអាយុ៣ខែស្លាប់ចោលទៀត បានយកឡាមអារដៃខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង ៤០ នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ១៩៨៦ ចំណុចមុខ ក្លិបកម្សាន្តហ្សូកក្លិប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថារូបនាងបានស្គាល់បុរសម្នាក់និងបានស្រឡាញ់រួមរស់នឹងគ្នាអស់រយៈពេល២ ឆ្នាំកន្លងមកហើយថែមទាំងបង្កើតកូនបានម្នាក់អាយុទើបបាន៣ខែ តែអកុសលបាន ស្លាប់ទៅវិញ។ បន្ទាប់មក សង្សាររបស់នាងចេះតែគេចវេះចេញពី នាងដោយមិនមានមូលហេតុ។ ខណៈនោះរូបនាងមានការសង្ស័យបានតាមដានក៏ដឹងថាសង្សាររបស់គាត់លួចមានទំនាក់ទំងជាមួយស្រីថ្មីដែលធ្វើការនៅក្នុងក្លិបជាមួយ។ ដោយរូបនាងមិនអស់ចិត្ត ក៏បានមកជួបសង្សារគាត់ដែលធ្វើការនៅចំណុចកើតហេតុដើម្បីសួរនាំ។ លុះពេលមកដល់រូបនាងបានស្រែកឆោឡោផ្អើលដល់គេឯង ដើម្បីហៅឲ្យ សង្សារចេញមកជួប តែគេមិនព្រមចេញមកទេធ្វើឲ្យនាងមិនអស់និងខឹងយ៉ាងខ្លាំង ទើបសម្រេចចិត្តយកឡាម ដែលខ្លួនលាក់ទុកយកមកអារដៃខ្លួនឯងហូរ ឈាមស្រោចពេញខ្លួនប៉ុនប៉ងសម្លាប់ខ្លួនតែម្តង។ ភ្លាមនោះក៏ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជា ពលរដ្ឋបាននាំគ្នាជួយលួងលោមស្ត្រីខាង លើឲ្យយកឡាមចេញពីខ្លួន ហើយមិត្ត ភក្តិរបស់ស្ត្រីរងគ្រោះ ក៏បានលួងលោម យកត្រឡប់ទៅផ្ទះវិញបាត់ទៅ៕ ចន្ទ លីហ្សា