លោកត្រាំបង្ហាញពីក្តីសង្ឃឺម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន​

ចែករំលែក៖

អាមេរិច៖ ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំ​បានប្រកាសថា នឹងខិតខំដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយជាងមួយឆ្នាំកន្លងមក រវាង អាមេរិក​និងចិន។ លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិក សង្ឃឹមថា នៅក្នុងជំនួប ខែក្រោយ នៅប្រទេសឈីលី គឺជាឱកាសដើម្បីប្រទេសមហាអំណាចទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ។
មានប្រសាសន៍ ក្រោយកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី​២១ ខែតុលា នៅសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ចិនបានបំពេញទៅតាមសំណើ របស់អាមេរិក​ដោយសម្រេចទិញផលិតផលកសិកម្ម មួយចំនួន ពីអាមេរិក ។ ប៉ុន្តែសេតវិមានសង្ឃឹមថា ចិននិងមានសកម្មភាពប្រសើរជាងនេះទៀត ។
នៅក្នុងព្រឹត្តិការណ៍​មួយផ្សេងទៀត ចិនទាមទារឲ្យដាក់ទណ្ឌកម្មអាមេរិកក្នុងទំហំទឹកប្រាក់ «២.៤ពាន់លានដុល្លារ» ពាក់ព័ន្ធការល្មើសច្បាប់ WTO ។សេចក្តីរាយការណ៍ព័ត៌មានមួយ បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិនកំពុងតែស្វះស្វែង ដើម្បីឲ្យមានការដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ ២.៤ពាន់លានដុល្លារពាក់ព័ន្ធការដែលសហរដ្ឋអាមេរិក មិនអនុលោមតាមសេចក្តីសម្រេច របស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងបញ្ហាពន្ធមួយ កាលពីសម័យអនុវត្តន៍គោលនយោបាយ អូបាម៉ាឃែរ (Obama Care)។

ចៅក្រមទទួលបន្ទុកបណ្តឹងឧទ្ធរណ៍នៃអង្គការ WTO បាននិយាយកាលពីខែកក្កដាថា សហរដ្ឋអាមេរិកមិនបានអនុលោមតាមសេចក្តីសម្រេចរបស់ WTO នោះឡើយ ដូច្នេះអាមេរិកនឹងអាចប្រឈមមុខការដាក់ទណ្ឌកម្ម ដែលត្រូវបានស្នើឡើងដោយចិន ប្រសិនបើប្រទេសនេះ មិនព្រម ដកទណ្ឌកម្មលើផលិតផលបន្ទះសូឡា, បង្គោលកង្ហារផលិតអគ្គិសនីដោយថាមលខ្យល់, ដែក-ស៊ីឡាំង និងអាលុយមីញ៉ូមទេនោះ។
គួរបញ្ជាក់ថា តាមរយៈសំណើដែលត្រូវបានអង្គការ WTO ធ្វើការចេញផ្សាយ នៅមុនការលើកយកបញ្ហាខាងលើ ទៅដោះស្រាយក្នុងអង្គវិនិច្ឆ័យ (DSB) នៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ ប្រទេសចិនបានលើកឡើងថា «ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលមិនព្រមគោរពតាមសេចក្តីសម្រេច និងការណែនាំ ប្រទេសចិនសូមស្នើដល់អង្គវិនិច្ឆ័យ DSB នៃអង្គការ WTO ព្យួរកាតព្វកិច្ចពាក់ព័ន្ធប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក និងបញ្ឈប់ការផ្តល់សមប្បទានដែលស្មើនឹងទឹកប្រាក់ ២.៤ពាន់លានដុល្លារ»៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print