អំពើហឹង្សាបងប្អូនបង្កើតកាប់គ្នាដោយសារទំនាស់សំដី

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាប់នឹងពូថៅបណ្ដាលឲ្យរបួសធ្ងន់ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោដ(ប្រើអាវុធ)កើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី នៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ។ សមត្ថកិច្ចបានអោយដឹងថា ជនបង្កឡើងដោយ ជនសង្ស័យ ឈ្មោះ ប៉ែន សុខជាត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោស្រុកសន្ទុក ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះរត់គេចខ្លួនបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ត្រូវជាបងបង្កើតឈ្មោ:ប៉ែន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក បណ្ដាលឱ្យ រងរបួសធ្ងន់ ស្ថានភាពស្លាកស្នាមរបួស មានរបួសជាច្រើនកន្លែងត្រូវចំទ្រូងខាងស្ដាំ និងដើមដៃខាងឆ្វេងនិងខាងស្ដាំ (មុតរយះលើសាច់)។

សមត្ថកិច្ចសន្និដ្ឋានថា រងការប៉ះទង្គិចពីឧបករណ៍មុតរឹង   មូលហេតុបណ្ដាលមកពីទំនាស់ពាក្យសម្ដីនិងគ្នា រវាងបងបង្កើត នឹងប្អូនបង្កើត។ ជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខត្តកំពង់ធំ។

  ករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី។៕ ប៊ុនរិទ្ធី

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print