អ៊ីរ៉ាក់មិនអនុញ្ញាតឲ្យទាហានអាមេរិកឈរជើងនៅទីនេះឡើយ

ចែករំលែក៖

កម្លាំងទាហានអាមេរិក ដែលបានដកចេញពីប្រទេសស៊ីរី បោះបង់ចោល​សម្ព័ន្ធ​មិត្តជនជាតិឃឺដ ធ្វើឲ្យតួកគីវាយប្រហារ ។ លោកត្រាំបានដកទាហាននៅទីនោះ បញ្ជូន​ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ ប៉ុន្តេ ត្រូវបានអ៊ីរ៉ាក់​បដិសេធ ។

កាលពីថ្ងៃទី​២២ ខែតុលា យោធាអ៊ីរ៉ាក់ បានបញ្ជាក់ថា កងទ័ពអាមេរិក​ត្រូវបាន​អនុញ្ញាតឲ្យឆ្លង​ពីព្រំដែនប្រទេសស៊ីរី ចូលមកក្នុង ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនទទួលបានការអនុញ្ញាត​ឲ្យឈរជើងស្នាក់នៅនោះឡើយ ។ ​

កាលពីថ្ងៃចន្ទម្សិលមិញ មានសេចក្តីរាយការណ៍ថា ក្បួនយានយន្តយោធាអាមេរិក​ប្រមាណ១០០គ្រឿង បានធ្វើដំណើរផុតពីស៊ីរី ឆ្លងចូលមកដល់ប្រទេសអ៊ីរ៉ាក់ ក្រោមក្របខណ្ឌនៃការដកកម្លាំងទ័ពចេញពីតំបន់ភាគខាងជើងរបស់ប្រទេសស៊ីរី។ បើតាមរដ្ឋមន្រ្តី ការពារជាតិអាមេរិក លោក Mark Esper កងទ័ពអាមេរិកជាង ១,០០០នាក់ ដែលដកចេញនឹងត្រូវផ្លាស់ទៅឈរជើង នៅអ៊ីរ៉ាក់វិញ ។

នាថ្ងៃអង្គារនេះ យោធាអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះថា «កងទ័ពអា​មេរិកដែលបានដកចេញពីស៊ីរី ត្រូវបាន អនុញ្ញាតឲ្យចូលក្នុងទឹកដីអ៊ីរ៉ាក់ ដើម្បីត្រៀម​សម្រាប់​ការដឹកជញ្ជូនបន្តចេញពីប្រទេសអ៊ីរ៉ាក់ ព្រោះពុំមានការអនុញ្ញាតឲ្យកងទ័ព ទាំងអស់នេះស្នាក់នៅឡើយ» ។

គួរជម្រាបថា ប៉ុន្មានថ្ងៃមុនតួកគីបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ទីក្រុងវ៉ាស៊ីន​តោនបានប្រកាសពីចេតនាដកកងទ័ព របស់ខ្លួនចេញពីតំបន់នោះ។ ទង្វើរបស់ទីក្រុង​វ៉ាស៊ីនតោន ត្រូវគេមើលឃើញ ថាប្រៀបដូចជាការយកកាំបិតចាក់ពីក្រោយខ្នង កង កម្លាំងឃើដ ដែលធ្លាប់បានជួយកងទ័ពអាមេរិកក្នុងយុទ្ធនាការកម្ចាត់ក្រុម ISIS។

ក្រោយត្រូវអាមេរិកបោះបង់ចោល ក្រុមអ្នកប្រយុទ្ធឃើដបានសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរី និងរុស្ស៊ី ដើម្បីជួយ ពួកគេការពារខ្លួនពីចង្កូមរបស់យោធាតួកគី។ ដោយឡែក ខណៈនេះតួកគីកំពុងតែផ្អាក​សកម្មភាពប្រតិបត្តិការយោធារបស់ខ្លួន ក្រោយពីបានទទួលយកការចរចារបស់អាមេរិក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print