អាចនិយាយបានថា ប្រទេសដែល ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក គឺរដ្ឋាភិបាល ប្រទេសលោកខាង លិចតែងតែគាំទ្រជានិច្ចដល់រដ្ឋាភិបាល ហើយថ្កោលទោសដល់ក្រុមបាតុករ ដោយចាត់ទុកថាជាការបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ។ ផ្ទុយទៅវិញបើប្រទេសនោះ ជាសត្រូវអាមេរិកគឺ លោកខាងលិចគាំទ្របាតុករ ដើម្បីផ្តាយលរំលំរដ្ឋាភិបាល ឬ ក៏បង្កឲ្យមានភាពចលាចល ងាយស្រួលអាមេរិកលូកដៃ ។
សកម្មភាពទាំងនោះហើយបានជា មន្រ្តីរដ្ឋាភិបាល និងបណ្តាញសារព័ត៌មានរដ្ឋនៃប្រទេសចិន បានចោទ ប្រកាន់ ប្រទេសលោកខាងលិចថា មានស្តង់ដាពីរពាក់ព័ន្ធនឹង បាតុកម្មនៅទីក្រុងហុងកុង និងបាតុកម្មដែលកំពុងកើតមាននៅប្រទេសមួយចំនួនទៀតដូចជា អេស៉្បាញ និងឈីលី។
ប្រទេសចិនបានលើកឡើងថា ការធ្វើបាតុកម្មដោយហិង្សានៅក្នុងប្រទេសឈីលី និងនៅ តំបន់ កាតាឡូនៀ (Catalonia) របស់អេស៉្បាញ បានរងការថ្កោលទោសពីរដ្ឋាភិបាល ក៏ដូច ជាបណ្តាញសារព័ត៌មាន នៃបណ្តាប្រទេសលោកខាងលិច ប៉ុន្តែងាកមកមើល សកម្ម ភាពតវ៉ា ដ៏អាក្រក់ស្រដៀងគ្នានៅឯទីក្រុងហុងកុងវិញ ពួកគេបែរជា គាំទ្រយ៉ាង ពេញទំហឹង ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសលោក វ៉ាង យី (Wang Yi) បាននិ យាយ ថា «ឥឡូវពួកយើងឃើញមានអំពើហិង្សាដូចនៅក្នុងទីក្រុងហុងកុង កំពុងលេចរូប រាង ឡើង នៅប្រទេសផ្សេងៗ»។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ចង់សំដៅលើបាតុកម្មនៅតំបន់ Catalonia និងឈីលី ដែលឈានទៅរកការប្រើប្រាស់អំពើហិង្សារវាងសមត្ថកិច្ច និងហ្វូងបាតុករ ។
រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) ក៏បានលើកឡើងដែរថា ប្រតិកម្មរបស់រដ្ឋាភិបាលលោកខាងលិច ចំពោះក្រុមបាតុករនៅ ប្រទេស ទាំងនោះ បានសបញ្ជាក់ឲ្យឃើញថា ការលើកឡើងអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិ មនុស្ស គឺគ្រាន់តែជាលេសសម្តែងឲ្យពិភពលោកមើល ដើម្បីរកផ្លូវចូលមក លូក លាន់ បញ្ហា ហុងកុងប៉ុណ្ណោះ។ ជាមួយគ្នានេះបណ្តាញសារព័ត៌មានរដ្ឋចិន ក៏បានបញ្ចេញ ការ យល់ឃើញស្រដៀងគ្នាដែរ។
គួរជម្រាបថា បាតុកម្មនៅតំបន់ Catalonia បានចាប់ផ្តើមឡើងបន្ទាប់ពីតុលាការអេស៉្បាញ បានសម្រច ផ្តន្ទាទោសក្រុមអ្នកដឹកនាំចលនាប្រកាសឯករាជ្យនៃតំបន់នោះ ខណៈក្រុម បាតុករភាគច្រើនបានអះអាង ថា ចលនាបាតុកម្មនៅហុងកុង គឺជាកត្តាជំរុញរបស់ពួកគេ។ ចំណែកនៅឈីលីវិញ សកម្មភាពតវ៉ាយ៉ាងហិង្សាបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ ហើយ ដែលវាផ្តើមចេញពីការដំឡើងថ្លៃសេវាធ្វើដំណើរតាមរថភ្លើង ដែលឥឡូវបាន ប្រែក្លាយ ជាការបញ្ចេញកំហឹង ប្រឆាំងនឹងយោធាព្រមទាំងប្រធានាធិបតីរបស់ ឈីលីលោក សេបាស្ទាន ភីណែរ៉ា (Sebastian Pinera) តែម្តង។
ពាក់ព័ន្ធបាតុកម្មនៅក្នុងប្រទេសឈីលីវិញ អំពើហិង្សានៅក្នុងប្រទេសស៊ីលី នាខណៈនេះ កំពុងពុះកញ្ជ្រោលខ្លាំងមែនទែន។ សន្ទុះ នៃការពុះកញ្ជ្រោល មានសភាពខ្លាំងពេក រហូតទាល់តែធ្វើឲ្យរដ្ឋាភិបាល ចេញមុខប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
បើនិយាយពីហេតុចមនៃបញ្ហា។ មូលហេតុចំបង ដែលបណ្តាលឲ្យមានការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋស៊ីលី ជាពិសេសពីសំណាក់សិស្សនិស្សិត គឺគ្មានអ្វីក្រៅពី ការដំឡើងថ្លៃ លើមធ្យោបាយធ្វើដំណើរសាធារណៈ របស់រដ្ឋាភិបាលនោះទេ។
ការដំឡើងថ្លៃ លើមធ្យោបាយធ្វើដំណើរសារណៈ ពិតជាបង្កការក្តៅក្រហាយជាខ្លាំង ដល់ប្រជាពលរដ្ឋស៊ីលី ពី ព្រោះថា ប្រជាពលរដ្ឋស៊ីលី ភាគច្រើនរស់ពឹងប្រាស្រ័យខ្លាំង លើមធ្យាបាយធ្វើដំណើរសាធារណៈ។ ដូច្នោះហើយ ការដំឡើងថ្លៃសេវាកម្ម របស់រដ្ឋអំណាច វាធ្វើឲ្យប៉ះពាល់ខ្លាំងសម្បើមណាស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋស៊ីលី ដែលកំពុងរស់ជាមួយវិបត្តិសង្គមជាច្រើនទៀត ដូចជាវិស័យសុខាភិបាល វិស័យអប់រំ ស្រាប់ទៅហើយនោះ ។
តាមពិតទៅ ប្រតិកម្មតវ៉ា របស់ពលរដ្ឋស៊ីលី បានផ្ទុះឡើងតាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ពោលគឺតាំងតែ ពីខែ ឧសភា ឆ្នាំ ២០១៩ មក។ ជាការតវ៉ា ប្រឆាំងទៅនឹងការឡើងថ្លៃលើមធ្យោបោយធ្វើដំណើរ ដែលកាល ណោះ រដ្ឋាភិបាលដំឡើងតិចតួច គឺត្រឹមតែប្រមាណ ២០ ប៉េសូ បើគិតជាលុយដុល្លារ មានតម្លៃជិត ៣ សេន។ ចំនួននេះ មិនជាច្រើននោះទេ ហើយកាលណោះ ការតវ៉ាមានក៏សភាពធម្មតា គ្មានចលាចល គ្មានអំពើហិង្សាអ្វីដំណំដែរ។
តែផ្ទុយទៅវិញ អ្វីៗបានប្រែប្រួល ក្រឡាប់ចាក់អស់។ គឺថា ប្រែពីបាតុកម្មអហិង្សា ទៅជាកុបកម្ម-ហិង្សា រហូតបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៧ នាក់ និងរបួសជាច្រើននាក់ ដោយសារតែ ការដំឡើងថ្លៃលើមធ្យោបាយធ្វើដំណើរសាធារណៈជាលើកទី ២ នៅដើមខែតុលានេះ ។
រដ្ឋអំណាចស៊ីលី បានប្រកាសដំឡើងថ្លៃសំបុត្ររថភ្លើង និងឡានក្រុង ក្នុងម៉ោងរវល់ មានន័យថាម៉ោងដែល គេធ្វើដំណើរច្រើន គឺម៉ោងទៅ និងចេញពីធ្វើការងារ។ ការដំឡើងថ្លៃនេះ មិនមែនតិចត្រឹម ២០ ប៉េសូ ឬស្មើចំនួនជិត ៣ សេនដុល្លារ ដូចពីមុននោះ ទេ ក៏ប៉ុន្តែគឺឡើងរហូតដល់ចន្លោះ ៨០០ ទៅ ៨៣០ ប៉េសូ ឬ ស្មើនឹង ១,១៣ ទៅ ១,១៥ ដុល្លារឯណោះ។
ការដំឡើងថ្លៃក្នុងចំនួនច្រើន លើថ្លៃសំបុត្ររថភ្លើង និងឡានក្រុងនេះ រួមផ្សំជាមួយវិបត្តិផ្សេងៗទៀតដូចជា ការឡើងថ្លៃភ្លើង ប្រេងសាំង ចំនួនប្រាក់សោធនិវត្តន៍ធា្លក់ចុះ និងលុយប៉េសូធ្លាក់ថ្លៃផងនោះ បានជំរុញឲ្យផ្ទុះការតវ៉ាកាន់តែខ្លាំង។ ជាការតវ៉ា រីករាលដាលដល់ឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់លើវិស័យពន្ធដារ វិស័យអប់រំ វិស័យសុខាភិបាល និងសេវាកម្មធ្វើដំណើរសាធារណៈជាដើម។ល។ ការទាមទារនេះ ធ្វើឡើង រហូតក្លាយទៅជាអំពើហិង្សា ដោយមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរស៊ីលី។
ការប៉ះទង្គិចមួយ មានកើតឡើងខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងក្នុងរដ្ឋធានី សង់ទីយ៉ាហ្គូ (San tiago) ដោយគេឃើញមានកងកម្លាំងរក្សាសន្តិសុខស៊ីលីប្រមាណ ៩ ៥០០ នាក់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដាក់លើក្រុមបាតុករ។ ជាក្រុម ដែលបានដុតបំផ្លាញរថយន្តក្រុង និងវាយកម្ទេចរថភ្លើងក្រោម ដី និងបានឆ្លៀតឱកាសលួចប្រាក់ពី ហាងនានា ៕