ក្មួយទាស់សំដីជាមួយពូ ពូកាប់ក្មួយស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តសៀមរាប ៖ មន្រ្តីនគរបាលក្រុងសៀមរាបបានអោយដឹងថា មានករណីក្មួយប្រុសបង្កើតទាស់សម្តីជាមួយ​ពូហើយបានទាញគល់ឬស្សី ទៅមុខផ្ទះព្យាយាមហៅពូចេញមកក្រៅដើម្បីនិយាយគ្នាខណះនោះពូផ្ទុះកំហឹង​ទាញ​កាំបិតមកកាប់ជាច្រើនកាំបិទបណ្តាលអោយក្មួយប្រុសបង្កើតស្លាប់ក្នុងថ្លុកឈាម ខណះដឹកដល់មន្ទីរពេទ្យដើម្បីសង្រ្គោះរយះពេលប៉ុន្មានម៉ោងក្រោយមក ហេតុការណ៍ដ៍រន្ធត់ផ្អើលពេញអ្នកភូមិគ្មាននរណាហ៊ានជួយកើតឡើងកាលពីវេលាម៉ោង ប្រមាណ០៧និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ស្ថិតក្នុងចំនុចភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រឹម ព្រូស(ពូបង្កើត) បានឈ្លោះប្រកែកពាក្យសម្តីជា​មួយក្មួយបង្កើតឈ្មោះ សូ វាសនា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ។

តាមដំណើររឿងដំបូងគេឃើញឈ្មោះ សូ វាសនា បានកាន់ដំបងឫស្សី ចូលទៅក្នុងដីមុខផ្ទះរបស់ឈ្មោះ ព្រឹមព្រូស ក្នុងគោលបំណង ហៅឈ្មោះ ព្រឹមព្រូស ឲ្យចេញពីក្នុងផ្ទះដើម្បីនិយាយគ្នាពេលនោះឈ្មោះ ព្រឹមព្រូស បានចេញពីក្នុងផ្ទះនិងបានទាញយកកាំបិត (ប្រភេទដាវ ចំនួន១ដើម) ដែលធ្វើអំពីដែកមានប្រវែង ៧០ cm និងមុខកាត់ ៥០ cm  មកកាប់ទៅលើ ឈ្មោះ សូ វាសនា (ក្មួយបង្កើត) ជាច្រើនកាំបិតយ៉ាងកំរោលចូលតែម្តង ក្រោយពីជនរងគ្រោះ(ក្មួយសូ វាសនា)ដែលត្រូវពូកាប់ជាច្រើនកាំបិតរួចក៏បានព្យាយាមរត់ចូលទៅក្នុងផ្ទះរបស់ឈ្មោះ ណាល់ ត្រូវបានឪពុក ម្តាយ និងបងប្អូន ឃើញដូច្នោះបានជួយយក ឈ្មោះសូ វាសនា ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

  តាមការបំភ្លឺពីម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ប្រឹម កែវ ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរគ្រូបង្រៀនបានបំភ្លឺថាកូនរបស់ខ្លួនឈ្មោះសូ វាសនា ត្រូវបានឈ្មោះ ព្រឹម ព្រូស កាប់បណ្ដាលឲ្យរងរបួសបាក់ដងកាំបិតខាងស្ដាំ និង​រងរបួសដាច់ចុងស្លឹកត្រចៀកខាងស្ដាំនិងផុងលលាដ៍ប៉ែកខាងស្ដាំ ។    សមត្ថកិច្ចបានអន្តរាគមន៍ធ្វើការឃាត់ខ្លួនឈ្មោះ ប្រឹម ព្រូស ភ្លាមៗដើម្បីយកមកសាកសួរផងដែរ  ក្រោយពីធ្វើការសាកសួរ ឈ្មោះ ប្រឹម ព្រូស បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតដាវ កាប់ទៅលើជនរងគ្រោះខាងលើបណ្ដាលឲ្យរងរបួសពិតប្រាកដមែន។ សមត្ថកិច្ចបន្ដថាដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកលុះដល់វេលាម៉ោង ៤ទៀបភ្លឺ ឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ទើបលឺដំណឹងថាជនរងគ្រោះ ឈ្មោះ សូ វាសនា បានស្លាប់ក្នុងមន្ទីពេទ្យ ។

ទោះជាយ៉ាងក៍ដោយសមត្ថកិច្ចនៅមិនទាន់ដឹងពីដើមហេតុនៅឡើយទេតែជនសង្ស័យត្រូវជាឪពុកមា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print