បើករថយន្តដឹកដីមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរ​ពេទ្យភ្លាមៗ

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់ជិះម៉ូតូ Honda Wave Rមួយគ្រឿងត្រូវបានរថយន្តដឹកដីបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តរត់គេចខ្លួនបាត់ ហេតុការនេះកើតឡើងកាល​ពីវេលាម៉ោង៩:៤០នាទីថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវសម្តេចជាសីុម សង្កាត់គោកឃ្លាង ខណ្​ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកHonda Wave Rពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AF 1400ដែលធ្វើដំណើរពីជើងទៅត្បូងលុះមកដល់កន្លែង​កើតហេតុមានរថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E 9077បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ត្រង់ផ្លូវបែកជាបួនចាប់ហ្រាំងមិនទាន់បានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកឯម៉ូតូត្រូវរថយន្តកិនពីលើជាប់ ឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួបាត់ស្រមោល។

ក្រោយកើតហេតុពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅសម្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print