ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី៖ ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពី៖ ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ដោយបានបញ្ជាក់អោយដឹងថា៖ តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា + ជ្រលងនៃសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន បាននឹងកំពុងគ្របដណ្តប់មកលើកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យ
១- ចាប់ពីថ្ងៃទី ២៨-៣១ ខែតុលា + ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម
ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច ។
២- ចាប់ពីថ្ងៃទី ២៥-៣១ ខែតុលា ៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅតំបន់មាត់សមុទ្រ
នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ – សូមសាធារណជនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចទៅកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបភាគីខាងក្រោម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print