លោក ហ៊ុន ម៉ានី៖ ក្នុងនាមជារដ្ឋអធិបតេយ្យ គ្មានហេតុផលណា​មួយ ដែលកម្ពុជាត្រូវអនុញ្ញាតឲ្យប្រទេស​ ឬជនបរទេសណាមួយ​ រំលោភ​មកលេីគោលការណ៍អធិបតេយ្យភាពនេះបានឡេីយ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការ របស់លោកថា៖ ក្នុងនាមជារដ្ឋអធិបតេយ្យ គ្មានហេតុផលណា​មួយ ដែលកម្ពុជាត្រូវអនុញ្ញាតឲ្យប្រទេស​ ឬជនបរទេសណាមួយ​ រំលោភ​មកលេីគោលការណ៍អធិបតេយ្យភាពនេះបានឡេីយ។
លោកបានលើកហេតុផលថា៖ ការអន្តរាគមន៏ជាអន្តរជាតិណាមួយ​ អាចធ្វេីទៅបាន​ វៀរលែងតែមានការអនុញ្ញាត​ ឬការឯកភាពជាផ្លូវការពីរដ្ឋអធិបតេយ្យនោះ។ ក្នុងន័យនេះ អំពេីទាំងឡាយដែលគ្មានការស្នេីសុំ​ ឬការឯកភាព​ពីរដ្ឋាភិបាលស្របច្បាប់នៃរដ្ឋនោះ នឹងត្រូវបានចាត់ទុកជាការរំលោភបំពានដែលទាមទារឲ្យមានការអនុវត្តច្បាប់ដើម្បីការពារអធិបតេយ្យនោះជាដាច់ខាត។ ដូចគ្នាផងដែរ មកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុគ្គលណាក៏ដោយត្រូវគោរពច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ មិនចំពោះថា បុគ្គលនោះជាខ្មែរ ឬជនបរទេសនោះទេ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print