រថយន្តដឹកដីបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

 

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូ ត្រូវរថយន្តដឹកដីបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តរត់គេចខ្លួនបាត់ ហេតុការនេះកើតឡើងកាលពីម៉ោង៩:៤០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩តាមបណ្តោយផ្លូវសម្តេចជាសុីម សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់បើកម៉ូតូម៉ាកHonda Wave Rពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AF-1400 ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាសុីមក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុមានរថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E 9077បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ផ្លូវបែកជាបួនជាន់ហ្រាំងមិនទាន់បានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកឯម៉ូតូត្រូវរថយន្តកិនជាប់ក្រោមកង់រថយន្ត ឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញចរាចវាស់វែងយករថយន្ត នឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print