វិភាគព័ត៍មានអន្តរជាតិ៖ រុស្ស៊ី និងចិន លើកសសើរគ្នាទៅវិញទៅមក ដោយបង្អាប់សព្វាវុធអាមេរិក គ្មានសមត្ថភាព

ចែករំលែក៖

ចិននិងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងជាប្រទេសមហាអំណាបរមាណូ​លំដាប់កំ​ពូល​នៅ​លើ​ពិភពលោក ។ មិនតែប៉ុណ្ណោះ ចិននិងរុស្ស៊ី តែងតែរារាំង រាល់សកម្មភាព របស់អាមេរិក ក្នុងការឈ្លានពានប្រទេសតូចៗ ។

រយៈពេល កន្លងមក សារព័ត៌មានរបស់រុស្ស៊ី ក៏ដូចជាសារព័ត៌មាន ចិន បានលើកសរសើរគ្នា​ទៅវិញទៅមក ពីសមត្ថភាពការពារជាតិ និងវាយប្រហារ របស់កម្លាំងអាវុធ ទាហានប្រទេស​ទាំងពីរ​។ កន្លងមក​សារព័ត៌មានរុស្ស៊ីបានផ្សាយថា អាវុធរបស់អាមេរិកចាញ់ចិន។ ពេលនេះ​សារព័ត៌មានចិន សរសើរថារុស្ស៊ីពិតជាមានកម្លាំងការពារខ្លាំងទើបអាមេរិក មិនហ៊ានវាយប្រហារ​។

សារព័ត៌មាន អេឡិចត្រូនិច Sohu ​របស់ចិន បានផ្សាយថា អាមេរិក មិនហ៊ានវាយប្រហារ ដោយគ្រាប់បែកបរមាណូទៅលើប្រទេសរុស្ស៊ី​ដោយសារតែ​ ទីក្រុងមូស្គូ មានអាវុធទំនើបៗ ពិសេសគឺបរមាណូខ្លាំងជាង និងច្រើនជាងអាមេរិក​។

សារព័ត៌មាន​ Sohu ​បានផ្សាយថា​«នៅក្នុងសម័យកាលពិភពលោកទំនើបកម្ម ប្រសិនបើប្រទេសមួយ​មានបរមាណូ យុទ្ធសាស្ត្រ គឺត្រូវបានចាត់ទុកថាជាមហាអំណាច ។ហើយប្រទេសទាំងនោះមានសិទ្ធិរក្សាសន្តិភាពនៅលើពិភពលោក។

សារព័ត៌មានខាងលើបានផ្សាយថា បើទោះបី សូវៀតដួលរលំ​ហើយ​ បច្ចុប្បន្ន​រុស្ស៊ីបានកាត់បន្ថយមូលនិធិសម្រាប់ការពារជាតិ​ ប៉ុន្តែ​ទីក្រុងវ៉ាស៊ីនតោន នៅតែ​បង្ហាញពីក្តីបារម្ភចំពោះឃ្លាំងអាវុធបរមាណូ​របស់រុស្ស៊ី​​​ដែលបានត្រៀមលក្ខណៈរួចរាល ក្នុងការធ្វើសង្គ្រាម​។

សារព័ត៌មានចិនបានផ្សាយថា ការដែល​អាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា INF ​ គឺជាសម្ពាធយ៉ាងធំធេង ដល់ប្រទេសរុស្ស៊ី​ ហើយការដកខ្លួនចេញនោះដើម្បីផលិតអាវុធទំនើប ៗ ដើម្បីយកឈ្នះរុស្ស៊ីនៅក្នុងសង្គ្រាម​បរមាណូ។ ប៉ុន្តែ​តាមរយៈការធ្វើសមយុទ្ធ Grom-2019 កន្លងមក របស់រុស្ស៊ី បានធ្វើឲ្យពិភពលោក ជឿជាក់ថារុស្ស៊ីមានសមត្ថភាព ការពារសន្តិសុខរបស់ខ្លួន គេចផុតពីការវាយប្រហារ របស់មហាអំណាចនានា។

សារព័ត៌មាន​ Sohu បានផ្សាយថា ការប្រកួតប្រជែងអាវុធ​ថ្មីដូចក្នុងសម័យ ​អាមេរិក សូវៀត គឺមិនអាចកើតឡើងនោះឡើយ​។ សារព័ត៌មានដដែលបានបញ្ជាក់ថា «កម្លាំងទាហានរុស្ស៊ី បានបង្កើនសមត្ថភាព ពីមួយថ្ងៃទៅមួយថ្ងៃ ​ហើយ ប្រតិកម្ម ទាន់ពេលវេលាទៀតផង ។ដូច្នេះ អាមេរិក និងមិនហ៊ានវាយប្រហារ ទៅលើរុស្ស៊ី នោះឡើយ​ខ្លាចរងការវាយបកវិញ។

នៅក្នុងការធ្វើសមយុទ្ធ Grom-2019 កន្លងមករបស់រុស្ស៊ី កាលពីថ្ងៃទី​១៥-១៧ ខែតុលា ដោយមានទាហាន ១២ពាន់នាក់ចូលរួម ប្រព័ន្ធបាញ់មីស៊ីល​២១៣ គ្រឿង យន្តហោះចម្បាំង​១០៥គ្រឿង រថយន្តដឹកមីស៊ីលយុទ្ធសាស្ត្រ ៥គ្រឿង នាវាចម្បាំង​១៥គ្រឿង បំពាក់មីស៊ីល និងនាវាមុជទឹក ៥គ្រឿង ព្រមទាំងសម្ភារៈសព្វាវុធផ្សេងៗទៀត ដល់ទៅ​៣១០ ប្រភេទ​។

កន្លងមកថ្មីៗ អ្នកឯកទេសសព្វាវុធរបស់រុស្ស៊ី​បានលើកឡើងថា ការបង្ហាញមីស៊ីល​ល្បឿនលឿនរបស់ចិន ​DF-17 ​​ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ​ចិនកំពុងតែនាំមុខលើ​អាមេរិកនូវបច្ចេកវិទ្យាមីស៊ីល​ទំនើប។

សារព័ត៌មាន​ Sputnik ​របស់រុស្ស៊ី បានដកស្រង់សម្តីអ្នកឯកទេសវិភាគយោធា របស់រុស្ស៊ីលោក​ Vasily Kashin ​បានលើកឡើងថា​ ការដង្ហែក្បួនយោធាទ្រង់ទ្រាយធំបំផុតរបស់ចិន ជាការ​បញ្ជាក់​យ៉ាងច្បាស់ថា ចិនមានអភិឌ្ឍន៍សព្វាវុធ រីកចំរើនយ៉ាងខ្លាំង​ ដោយមានអាវុធ​ជាច្រើន​ដែលប្រទេសជុំវិញពិភពលោកមិនទាន់មាន​ ។
កន្លងមក កម្លាំងទាហាន​​បដិវត្តន៍ប្រជាជនចិន បានបង្កឲ្យពិភពលោក​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ដោយ​​បានបង្ហាញមីស៊ីល​ទំនើបៗ គ្មានគូប្រជែង នៅក្នុងពិធី​ព្យុហយាត្រាទ្រង់ទ្រាយធំ នាទិ​វា៧០ឆ្នាំថ្ងៃបង្កើតបក្ស ។
មីស៊ីលទំ​នើប​បំផុតដែលចិនបានបង្ហាញនោះជាប្រភេទ Dongfeng-17(DF-17)​ជាមីស៊ីល​ដែល​ក្រុម​អ្នកវិភាគ​បានលើកឡើងថា មានសមត្ថភាពខ្ពស់​អាចបំពាក់ក្បាលគ្រាប់បរមាណូ និងវាយ​ប្រហារគោលដោយ​ក្នុងល្បឿនលឿនបំផុត ចាក់ទម្លុះរាល់ មីស៊ីលការពាររបស់សត្រូវ​។
អ្នកឯកទេសយោធា បានវាយតម្លៃថា មីស៊ីល​DF-17 ​ជាមីស៊ីល​ដ៏គ្រោះថ្នាក់ សម្រាប់សត្រូវ ដោយមីស៊ីលនោះអាចវាយប្រហារ ទៅលើគោលដៅ ក្នុងល្បឿនលឿនជាងសំឡេង​៥ដង​(Mach 5) គឺមានល្បឿនដល់ទៅ​៦.១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ DF-17 ជាមីស៊ីល​ទំនើប​បំផុតដែលបានដាក់ឲ្យប្រើប្រាស់ក្នុងជួកងទ័ពដំបូងបង្អស់នៅលើពិភពលោក​។ មីស៊ីលនេះ​អាចផ្លាស់ប្តូរទិសដៅវាយប្រហារភ្លាមៗពេលកំពុងតែហោះហើរនៅពេលចាំបាច់​។ ចំណុច​ទាំង​នោះហើយដែលជួយឲ្យមីស៊ីលគេចពីប្រព័ន្ធមីស៊ីលការពាររបស់សត្រូវ ។
អគ្គនា​យក​កម្មវិធីសន្តិសុខអន្តរជាតិ មកពីមជ្ឈមណ្ឌល Lowy ​នៅទីក្រុងស៊ីដនី ប្រទេស​អូស្ត្រាលី​បានបញ្ជាកថា« កម្លាំងទាហានបណ្តាប្រទេសលោកខាងលិច មិនទាន់​មានមីស៊ីល​វាយ​ប្រហារទំនើបបែបនេះឡើយ»។ លោកបន្តទៀតថា ក្នុងបច្ចេកវិទ្យាសព្វាវុធ ចិនបាន​នាំមុខ​លើពណ្តាប្រទេសលោកខាងលិចទាំងអស់​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print