ចាស់ព្រើលតណ្ហាក្រាស់ឡើងផ្ទះខ្ទប់មាត់ចាប់រំលោភសេពសន្ថវៈក្មេងស្រីពិការតែមិនបានសម្រេច

ចែករំលែក៖

ខេត្ត​កណ្តាល ​៖ ​​បុរស​ចំណាស់មានតណ្ហាក្រាស់​ម្នាក់​បាន​ឡើង​ទៅ​លើ​ផ្ទះ​ក្មេង​ស្រី​​ជាជនពិការស្វិតដៃជើងពីកំណើត​អាយុ​១៤​ឆ្នាំ​​ម្នាក់​ រួច​ចាប់​​​ខ្ទប់មាត់នាង ហើយ​ប៉ុនប៉ង​រំលោភសេពសន្ថវៈខណៈនាងនៅផ្ទះតែម្ណាក់ឯង​ តែ​មិន​បាន​សម្រេច ព្រោះនាងរើបម្រះស្រែកឲ្យគេជួយ ហើយត្រូវ​នគរបាល​ស្រុក​កោះធំ​​ឃាត់ខ្លួន​បាន។
ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​៣​​និង​​១៥នាទី​រសៀល ថ្ងៃ ពុធ ១០រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ​​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្តកណ្ដាល ហើយនៅព្រឹកថ្ងៃទី២៥ខែតុលា ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ។

ជនសង្ស័យ​​​​ខាងលើ​​ឈ្មោះ គី​វ ចំរើន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​ក្មេងស្រីរងគ្រោះ​​ជាជនពិការ​ស្វិតដៃជើងពីកំណើត មានអាយុ​១៤​ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។​
មន្រ្តី​នគរបាល​ស្រុក​កោះធំ​បានឲ្យ​ដឹង​ថា ក្មេង​ស្រីរងគ្រោះ​ជា​ជន​ពិការ​ដៃជើង​តាំងពី​កំណើត ​និង​កំព្រា​ឪពុក ដោយសព្វថ្ងៃ​នាង​រស់នៅ​ជាមួយ​ម្ដាយ និង​បងប្អូន​​ចំនួន​៤​នាក់​​នាក់ទៀត​ ។ ​សព្វថ្ងៃ​ម្ដាយ និង​បងស្រី​របស់នាង​ គឺជា​កម្ម​ការិ​​នី​រោងចក្រ​កាត់ដេរ តែង​តែចេញ​ទៅ​ធ្វើការ​បាត់​ពី​ផ្ទះ លុះ​ពេល​ព្រលប់​ទើប​ត្រឡប់​មក​វិញ ដោយ​ទុក​​ក្មេង​ស្រី​រង​គ្រោះ​​ខាងលើ​នៅផ្ទះ​ជាមួយ​​ប្អូនស្រី​ម្នាក់​អាយុ​៧​ឆ្នាំម្នាក់ ។ លុះមកដល់ ​​វេលាម៉ោង​​កើតហេតុ​ខាងលើ ខណៈ​ពេល​​ម្ដាយ និង​បងស្រីចេញ​ទៅ​ធ្វើការ​បាត់​ពី​ផ្ទះអស់​ ​ចំណែកក្មេង​ស្រី​​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ពេល​នោះ​ជនសង្ស័យដែល​ជា​មនុស្ស​​​ញៀន​ស្រា​ជា​ប្រចាំ​បាន​ឡើង​ទៅ​លើ​ផ្ទះ​កុមារី​រង​គ្រោះ រួច​ចាប់​​ខ្ទប់មាត់​នាង​ និង​ប៉ុនប៉ងរំលោភសេពសន្ថវឳ​។ ពេល​នោះ​​ក្មេង​ស្រី​​រង​គ្រោះ​បាន​ព្យាយាម​ស្រែក​ឲ្យ​គេ​ជួយ​ក៏​ឮដល់​ស្ត្រីម្នាក់​​ឈ្មោះ ស្រឿ​ន យឺន ជា​អ្នក​ជិតខាង​ដែល​មានផ្ទះ​ជាប់​គ្នា​ បាន​រត់​មក​មើល ធ្វើឲ្យជនសង្ស័យ​គ្មានឱកាសក៏បាន​រត់គេច​ខ្លួន​​បាត់​តែ​ម្ដង​។
តាមប្រភពដដែលបានបន្តទៀត​ថា បន្ទាប់​មក​​ស្ត្រី​ជា​អ្នកជិត​ខាង​ក៏​បាន​មក​សួរនាំ​​ក្មេង​ស្រី​​រង​គ្រោះ រួច​បាន​ទាក់ទង​ទៅ​ម្ដាយ និង​បងប្អូន​​របស់​នាងហើយនៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ទើប​ម្ដាយ​​ក្មេង​ស្រី​​រង​គ្រោះ​បានមក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី​តែ​ម្ដង ។
ក្រោយ​ពី​ទទួល​បាន​​ពាក្យ​បណ្តឹង​​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​សហការ​ជាមួយ​ជំនាញ​ស្រុក​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ភ្លាម​ៗ​ដម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា
បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​​តាម​នីតិវិធី​៕

...

ដោយ៖ ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print