មិនសរសើរមិនបាន Pre-Wedding តារាសម្ដែង ណាត់ បូរី និងគូដណ្ដឹង

ចែករំលែក៖

 ភ្នំពេញ៖ កៀកថ្ងៃរៀបការ ​តារា​សម្ដែង ណាត់ បូរី និងគូដណ្តឹងជា​កូន​ក្រមុំ​អ្នក​ខេត្ត​​ស្វាយ​រៀង​បានចេញថតរូបមុនមង្គលការ(Pre-Wedding) យ៉ាងស្រស់ស្អាតនៅលើទឹកដីនៃខេត្តសៀមរៀប។ ដល់ទីក្រុងអច្ឆរិយៈភ្លាមគំនិតនៃការតុបតែងខ្លួនបែបបុរាណថ្មីប្លែកមួយកាន់តែធ្វើឲ្យសម្រស់ពួកគេកាន់តែស្រស់ស្អាត​និងទទួលបានការសរសើរខ្លាំងពីមហាជន។ 

មុន​ថ្ងៃ​រៀបការ​មក​ដល់​តារាសម្ដែង ណាត់ បូរី និង​អនាគត​ភរិយា​បាន​​​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​អាមេរិកដើម្បី​បាន​រូប​ថត​ Pre-Wedding ស្អាត​ៗ​មក​ទុក​ធ្វើ​ជា​អនុស្សាវរីយ៍​​ដល់​ថ្នាក់​ថត​នៅ​ក្រៅ​ប្រទេស​ក៏​មាន​ដែរ​ដូច​ជា​ឥណ្ឌូណេស៊ី ចិន វៀតណាម ជា​ដើម។អ្វីដែលពិសេស និងមិនភ្លេចគឺចំពោះ​ Pre-Wedding របស់​លោក និង​អនាគត​ភរិយា​បាន​ថត​ឈុត​អប្សារា​ស្នៀត​កេសា​ផ្កាដូង និង​អង្គស្ដេច​ផែនដី​នា​សម័យ​អាណាចក្រ​អង្គរ​​ ដែលធ្វើឲ្យមហាជនមានការកោតសរសើរខ្លាំង នូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យនេះ។ វាបានឆ្លុះបញ្ចាំងនិងនាំអារម្មណ៍អ្នកបានមើលរូបភាពនេះឲ្យបណ្តែតអារម្មណ៍ទៅកាន់សម័យកាលបុរានដ៏អស្ចារ្យរបស់អាណាចក្រខ្មែរ។ 

គួរបញ្ជាក់ដែរថា តារាសម្តែង ណាត់ បូរី ​បាន​ភ្ចា​ប់​ពាក្យ​ជាមួយ​កូនក្រមុំ អ្នក​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០១ខែ ​មីនា ឆ្នាំ២០១៩ ដោយ​អញ្ជើញ​ភ្ញៀ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ចំនួន​៦០​តុ​។ ក្រោយពី​ភ្ជាប់ពាក្យ​ហើយ​តារា​សម្ដែង​រូបនេះ​ត្រៀម​ដឹក​ដៃគូ​ដណ្ដឹង​ចូល​រោងការ​នៅចុងឆ្នាំ២០១៩នេះក្រោយបាន​មើល​ចិត្តថ្លើម​គ្នា​ជាមួយកូនក្រមុំ កញ្ញា នួន ស្រីរ័ត្ន អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយនោះ​៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print