មហោស្រពចាប៉ីដងវែង ៣ជំនាន់ទ្រង់ទ្រាយធំមួយនឹងចាប់ផ្តើនបង្ហាញចាប់ពីថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍មហោស្រព​ចាប៉ី​ដង​វែង​លើកទី ២​​ឆ្នាំ​២០១៩ នឹងត្រូវ​ប្រារព្ធ​ធ្វើ​ឡើងទ្រង់ទ្រាយ​ធំ​រួម​គ្នា​ដោយ​មាន​ការ​សម្តែង​​​​ពិសេស​របស់​ក្រុម​សិល្បករ​ចាប៉ី​​ដងវែង​ មាន​ចំនួន​​ ៤៤​រូប​​ ​។ ព្រឹត្តិការណ៍ដ៏សម្បើមនេះនឹងធ្វើឡើង៣ថ្ងៃជាប់ៗគ្នាដោយរៀបចំឡើង នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ​(CJCC)ក្រោម​​​ជំនួយ​ឧបត្ថម្ភពី​អង្គការ​យូណេស្កូ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

ព្រឹត្តិការណ៍នេះ ហៅថា ការសម្តែងចាប៉ីដងវែង ៣ ជំនាន់រួមគ្នា ដោយពួកគាត់មកពីបណ្តាខេត្តក្រុងមកសម្តែងជូនពុកម៉ែ បងប្អូន ចូលរួមគាំទ្រផ្តល់កម្លាំងចិត្ត និងចូលទស្សនាដោយសេរី។ព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងលើកទី២នេះគឺមានគោលបំណងធំៗ៣គឺមានការជុំគ្នាជាទ្រង់ទ្រាយធំ គឺសម្តែងរួមគ្នា ៤៤ រូប នោះ ក៏ព្រោះតែចង់រំឮកការចងចាំនៃខួបដាក់ចាប៉ីដងវែងចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីចុងឆ្នាំ ២០១៦ ផង និងនៅថ្ងៃ៣០ ខែវិច្ជិកា។

ក្រៅពីនេះ ក៏ចង់ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសិល្បៈចាប៉ីដងវែងនេះផងដែរ ទៅដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់វាឲ្យកាន់តែបានច្បាស់ផងដែរ។  នេះបើតាមការបញ្ជាក់របស់ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​លោក ពេជ្រ សារ៉ាត ដែលជាអ្នក​​រៀបចំ​កម្មវិធី​មហោស្រព​​ចាប៉ី​ដង​វែង​នេះ​។ លោកបានលើកឡើងថា កម្មវិធីមហោ ស្រព​ចាប៉ី​ដង​វែង​​ឆ្នាំ​នេះគឺជាលើទី២ហើយ នឹង​​ធ្វើ​នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ​(CJCC) ប្រព្រឹត្ត​ទៅ​ចំនួន៣ ​ថ្ងៃ គឺ​ថ្ងៃ​ទី ​២៧-២៨-២៩ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ដែលរួមមានសិល្បករចាប៉ីដងវែងចូលរួមចំនួន៤៤រូប។​កាន់​​​​តែ​ធ្វើ​ឲ្យ​មាន​លក្ខណៈពិសេស​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗដោយ​ក្រុម​សិល្បករ​ចាប៉ី​ដង​វែងជាច្រើនទាំងក្មេងចាស់ចូលរួមជា​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។​ ​លោក សារ៉ាត លើកឡើងថា តន្ត្រីចាប៉ីដងវែងនេះ ពេញនិយមខ្លាំងក្លាណាស់អំឡុង នាទសវត្សរ៍ទី ៦០-៧០ ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វ័យ ដោយសារជាសិល្បៈតន្ត្រីមួយប្រភេទតម្រូវឲ្យសិល្បករមានបញ្ញាឈ្លាសវៃ ចំណេះដឹងទូលំទូលាយ ហើយមានសំនួនវោហារស័ព្ទណែងណង នឹកឃើញភ្លាមច្រៀងភ្លែត។

ពិសេសចង់បន្សាបទស្សនៈយល់ច្រឡំ លង់ជឿពាក្យចចាមអារ៉ាមដែលថា ការរៀនចាប៉ីដងវែងយូរៗទៅនឹងធ្វើឲ្យងងឹតភ្នែកទើបធ្វ្វើផ្នែកតន្ត្រីចាប៉ីដងវែងមួយនេះ ថមថយនូវប្រជាប្រិយភាពលែងមានអ្នកចាប់អារម្មន៍រៀន ក៏ដូចជាចង់លេង។

មុនព្រឹត្តិការណ៍មកដល់មានយុវជន​ចាប៉ី​ដង​វែង ​​ហាត់​សម​យ៉ាង​សកម្ម​ដើម្បីឲ្យ​ មហោស្រព​ចាប៉ី​ដង​វែង​​ឆ្នាំ​នេះកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន។ ​មាន​​វត្តមានព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ព្រឹទ្ធា ចារ្យ​​ អ៊ិន សារ៉ុន ​ព្រឹទ្ធាចារ្យ ឯែ​ ​យិន​​ និងលោក​តា លោកយាយ ​យុវតី យុវជន កុមារ ​ចាប៉ី​ដងវែង​សរុប​ ៤៤ រូប និងចូលរួមថែរក្សា អភិរក្ស ផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀតផង​ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print