រត់ទៅណារួច!សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ក្នុងបទល្មើសលួចម៉ូតូនិងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចម៉ូតូនិងប្រើប្រាស់អាវុធខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបានហើយជិះគេចខ្លួនបានមួយសន្ទុះ។

ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះនៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៨ ខណ:ដែលគាត់យកលុយជាង៦ពាន់ដុល្លារ ដាក់ក្រោមកែបម៉ូតូ ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំណពេញ 1HD-2124 ទៅទូទាត់ថ្លៃទំនិញ នៅផ្សារឈូកមាសលុះ ទៅដល់ហើយឈរក្បែរម៉ូតូភ្លេចខ្លួនមិនបានដក សោចេញពីម៉ូតូស្រាប់តែជនសង្ស័យឡើងជិះម៉ូតូរបស់គាត់ចេញទៅបាត់ហើយជនរងគ្រោះបាន ស្រែកឆោឡោ ប្តឹងសមត្ថកិច្ចភ្លាមៗ បានមួយស្ទុះ ស្រាប់តែនៅវេលាម៉ោង ១រសៀលថ្ងៃដដែល កម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ ភិនភាគដូចខាងលើក៍ដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង ប៉ុន្តែលុយជាង៦០០០ដុល្លារ បានបាត់អស់ហើយចំណែកប្រព័ន្ធ GPS ត្រូវជនសង្ស័យដោះផ្តាច់ចោល ។

បើតាមប្រជាពលរដ្ឋ សមត្ថកិច្ច ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់កម្រិល សកម្មខាងលួច កាច់កម៉ូតូ ប្រដាប់ដោយអាវុធ កន្លងមកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្លាប់ចាប់ខ្លួនបាន ក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០១៨ ក្រោយមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដូចជារហ័សចេញពីគុកពេកហើយ ។
សមត្ថកិច្ចបានប្រាប់ថា
ជនសង្ស័យមានឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែព្នៅ ។

បច្ចុប្បន្នជនសង្ស័យកំពង់នាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ច័ន្ទ ល័ក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print