ក្រុមហ៊ុន សម្រស់ធម្មជាតិ របស់តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន ឈ្នះពាន៤ពី CEO Master Club

ចែករំលែក៖

ភ្នំពេញ៖ តារាហ្វេសប៊ុកដែលតែងតែលេចមុខជួយដល់ការងារសប្បុរសធម៌លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូនបានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកស្រីទើបនឹងទទួលបានពានរង្វាន់៤ព្រមៗគ្នាពីកម្មវិធីធំមួយដែលរៀបចំឡើងដោយស្ថាប័ន CEO Master Club។ការទទួលពាននេះគឺរយៈពេល១ឆ្នាំចុងក្រោយក្នុងការកែប្រែពីអាជីវកម្មបែបគ្រួសារ ទៅជាអាជីវកម្មបែបស្តង់ដា ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលគេស្គាល់ថាជាក្រុមហ៊ុនលក់អាហារបំប៉នសុខភាពម៉ាក ឃូស៊ី (Coosea) និងគ្រឿងសំអាងម៉ាក យូលីន (Youlin)

នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញស្ថាប័ន CEO Master Club បានរៀបចំ មហាព្រឹត្តិការប្រចាំឆ្នាំគឺកម្មវិធីប្រគល់ពានប្រចាំឆ្នាំ ២០១៩ ដល់សហគ្រិនឆ្នើមដែលមានអ្នកចូលរួមរហូតដល់ទៅ ១៣៥០ នាក់។ បន្ទាប់ពីទទួលបានការវាយតំលៃយ៉ាងតឹងរឹងពីអ្នកជំនាញរបស់ស្ថាប័ន CEO Master Club ក្រុមហ៊ុន សម្រស់ធម្មជាតិ ក្នុងចំណោមក្រុមហ៊ុនយ៉ាងច្រើនបានទទួលពាន Master CEO Award ដែលជាពានដំបូងដើម្បីប្រកួតយកពានធំៗផ្សេងទៀត។ នៅជុំទី២ សម្រស់ធម្មជាតិត្រូវបានជ្រើសរើសដើម្បីទទួលមេដាយOutstanding Entrepreneur Medal 2019 ដែលជាពានឈានទៅប្រកួតយកពាន២ផ្សេងទៀត។ ក្នុងជុំទី៣ មានក្រុមហ៊ុនចំនួន ២០ត្រូវបានជ្រើសរើសអោយចូលរួមប្រកួត។ ក្រុមហ៊ុនទាំងអស់តម្រូវអោយធ្វើបទបង្ហាញពីការរីកចម្រើននៃអាជីវកម្មរបស់ខ្លួនទៅអោយគណៈកម្មការដើម្បីវាយតម្លៃ។ ការប្រកួតជុំនេះ គឺយកតែ១០ក្រុមហ៊ុនតែប៉ុណ្ណោះហើយសម្រស់ធម្មជាតិ ក៏ទទួលបានជោគជ័យម្តងទៀតដោយទទួលបានពានមួយទៀត Outstanding CEO Award ក្នុងជុំចុងក្រោយគឺជាជុំប្រកួតយកពានគណនេយ្យ ២០១៩ ដែលវាយតម្លៃដោយអ្នកជំនាញមកពីគណៈកម្មការមូលបត្រកម្ពុជា និងគាំត្រដោយស្ថាប័ន CEO Master Club ហើយពាននេះគឺយកតែ ៥ក្រុមហ៊ុនតែប៉ុណ្ណោះ។ក្រុមហ៊ុន សម្រស់ធម្មជាតិ ទទួលបានជោគជ័យម្តងទៀត ដោយត្រូវបានជ្រើសរើសជាក្រុមហ៊ុនដែលមានប្រព័ន្ធគណនេយ្យស្តង់ដាមួយប្រចាំ ២០១៩ ដោយទទួលបានពាន Accounting Award 2019

សរុបមក មានក្រុមហ៊ុនតែ២ប៉ុណ្ណោះ ក្នុងនោះក៏មានក្រុមហ៊ុនសម្រស់ធម្មជាតិផងដែរ ដែលឈ្នះបានពានចំនួន និងមេដាយ ក្នុងចំណោមជាង ១០០ ក្រុមហ៊ុនដែលទទួលបានពានដំបូង។

ការទទួលបានជោគជ័យទាំង ៣ពាន និង១មេដាយ នេះគឺជាសមិទ្ធិផលដែលកើតឡើងចេញពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងនិងក្រុមការងារទាំងមូលរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ក្នុងគោលបំណងធ្វើអោយក្រុមហ៊ុនខ្មែរមួយនេះក្លាយជាក្រុមហ៊ុន ផ្តត់ផ្គង់អាហារបំប៉នសុខភាព និង គ្រឿងសំអាងដែលមានស្តង់ដាខ្ពស់ និងជាក្រុមហ៊ុនគំរូសម្រាប់សហគ្រិនទាំងឡាយ។

...

លោកស្រី នួន ស៊ុន្ទរី នាយិការក្រុមហ៊ុនសម្រស់ធម្មជាតិ បានមានប្រសាស្ត្រថា ទស្សនៈវិស័យរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិគឺ ជួយអោយប្រជាជនកម្ពុជារស់បានយូរជាមុន១០ឆ្នាំនៅឆ្នាំ២០៣០ ពីអាយុ៦៩ឆ្នាំ ទៅ ៧៩ ហើយក្រុមហ៊ុនមានបេសកកម្មជាច្រើនដែលត្រូវធ្វើដើម្បីអោយសម្រេចបានទស្សនៈវិស័យមួយនេះ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print