ភ្នំពេញ៖ បាត់មុខជាច្រើនឆ្នាំមកហើយ ចាន់ រិទ្ធមេធានី ធ្លាប់ឃើញក្នុងការសម្តែងជាច្រើនក្នុងភាពយន្តខ្មែរក្នុងទសវត្សរិ៍ទី៩០។ លេខមុខជាថ្មីប៉ុន្មានខែមុនេះស្រាប់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងរហូតពេលនេះលោកបានធ្លាក់ខ្លួនឈឺធ្ងន់រហូតមិត្តរួមអាជីពលោក សាវីន ហ្វីលីបចេញមុខសុំការជួយពីសប្បុរសជនទៅវិញ។
គេចាំបានថាលោក ចាន់ រិទ្ធមេធានី គឺជាអតីតតារាសម្តែងជំនាន់ទសវត្សរ៍ទី ៩០ ជំនាន់លោក ទេព រិនដារ៉ូ, ខៃ ប្រសិទ្ធ, អម្ពរ ទេវី, រត្ន័គន្ធា ជាដើម ។ លោកធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពកាលសម័យនោះ លោកបានលេចមុខនៅក្នុងរឿងជាច្រើនដែលមានទាំងតួឯក និង តួរង ។រស់នៅក្នុងជីវភាព និងគួរឲ្យអាណិតទៅវិញខុសពីសិល្បកររួមជំនាន់ជាច្រើនមានតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល និងមួយចំនួនធំចេញទៅរស់នៅបរទេស។ កាន់តែភ្ញាក់ផ្អើលក្រោយពីលោក សាវិន ហ្វីលីព បានបង្ហោះសារថាអតីតតារាសម្តែងជើងចាស់ លោក ចាន់ រិទ្ធមេធានី កំពុង មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយលោកស្នើឲ្យសប្បុរសជនជួយគាត់តាមលទ្ធភាព។ ព្រោះមិនចង់លឺពាក្យរិះគន់លើសិល្បករសុំជំនួយគ្រាមានការលំបាក កន្លងទៅ តារាសម្តែងរូបនេះបានគេចចេញពីការជជីកសួរ និងស្នើឲ្យមានការជួយលើបញ្ហាជីវភាពខ្វះមុខខ្វះក្រោយសុខចិត្តចិញ្ចឹមជីវិតលើការងារជាអ្នករស់កង់បីយ៉ាងកម្សត់។ ស្របពេលបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំ ស្រាប់តែលេចលឺថាលោកកំពុងមានជំងឺ និង ប្រកាសរកជំនួយតាមរយៈតារាសម្តែង សាវិន ហ្វីលីព ។
បើតាមការបង្ហោះសាររបស់តារាសម្តែង សាវិន ហ្វីលីព បានឱ្យដឹងថា «ជួយស៊ែរផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក ខៃ ប្រសិទ្ធ ពេលនេះកំពុងឈឺធ្ងន់ដោយសារជំងឺទឹកនោមផ្អែមកំពុងវាយលុក ។ គាត់បានផ្ញើសារសំឡេងមកខ្ញុំប្រាប់ឱ្យខ្ញុំជួយប្រាប់ទៅមិត្តសិល្បករដទៃទៀតដែលមានជីវភាពរស់នៅប្រសេីរជាងគាត់ឱ្យ ជួយគាត់ផង ព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុតជាពិសេសគឺលោក ខៃ ប្រសិទ្ធ មេត្តាជួយគាត់ផង ។ លោកបន្តថាលោកធ្លាប់បរិច្ចាគថវិការផ្ទាល់ខ្លួនរបស់ខ្ញុំជួយគាត់ច្រើនដងមកហើយកាលពីលើកមុនៗ ។ ភ្ជាប់ជាមួយការស្នើនេះលោកក៏បានផ្តល់លេខទូរស័ព្ទទំនាក់ទំនងដោយមានបងប្អូនសប្បុរសជនណាចង់ជួយគាត់នេះជាលេខគាត់ 012 567 533 បាន។
គួរបញ្ជាក់ដែរថាលោកបានចូលប្រឡងក្នុងសិល្បៈ ក្នុងឆ្នាំ១៩៩៥តាមរយៈមិត្តភក្តិឈ្មោះខៃ ប្រសិទ្ធ ដោយគេមកហៅលោកទៅថតចម្រៀងកាយវិការ ខារ៉ាអូខេ ជាលើកដំបូង ។ ភាគច្រើនលោកដើរជាតួកម្សត់ព្រាត់ស្នេហ៍ ត្រូវគេធ្វើទុក្ខបុកម្នេញ តាំងពីដើមដល់ចប់ នាំឱ្យទស្សនិកជនអណ្តែតអណ្តូង អាណិតតួអង្គសឹងស្រក់ទឹកភ្នែកក៏មានហើយស្នាដៃភាពយន្ត ដែលលោកសម្តែងល្បីបំផុត គឺនៅក្នុងអំឡុងឆ្នាំ១៩៩៦៕ ដោយ វឌ្ឍនា