ខេត្តសៀមរាប ៖ យុវជនម្នាក់ដោតកាសត្រចៀកកំពុងសាកថ្មទូស័ព្ទ ដេកស្លាប់លើគ្រែក្នុងបន្ទប់ក្រោយផ្ទះបណ្ដាលអោយឆក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីយប់ថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៩ រំលងអត្រាតឈានចូលថ្ងៃទី៣០ខែ តុលាឆ្នាំ២០១៩ នៅចំនុច(ជិតសាលាឃុំស្រែណូយ)ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះផន់ កក្កដា ភេទប្រុសអាយុ ១៩ ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (មុខរបរកូនជាងធ្វើកញ្ជក់)បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានអោយដឹងថា តាមការរៀបរាប់របស់ ឈ្មោះវុធ ឡាយប៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំដែលជាមេជាងកញ្ជក់ បានអោយដឹងថា ជនរងគ្រោះសាកថ្មទូរស័ព្ទ ហើយយកកាសស្ដាប់ត្រចៀកដោតនឹងទូរស័ព្ទបណ្ដាលឲ្យឆក់ស្លាប់។
មូលហេតុបណ្ដាលអោយស្លាប់ជនរងគ្រោះបានសាកថ្មទូរស័ព្ទ ហើយយកកាសស្ដាប់ត្រចៀកដោតនឹងទូរស័ព្ទបណ្ដាលឲ្យឆក់ស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីទេ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនី ពិតមែន រួចបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី