ស្តេចថៃពង្រឹងអំណាច ដកមន្ត្រីមិនស្មោះត្រង់ជាបន្តទៀត

ចែករំលែក៖

ប្រទេសថៃ៖ កាលពីអតីតកាល ពេលមិនទាន់ឡើងគ្រោងរាជ ស្តេចថៃមានពេលវេលា ដើរលេង​សប្បាយ ស្រីស្រានៅខាងក្រៅ ធ្វើឲ្យល្បីល្បាញពេញបណ្តាញសង្គម ។ ប៉ុន្តែក្រោយ​ឡើងគ្រោងរាជ ព្រះអង្គ​បានលះបង់ចោល​គ្រប់យ៉ាងដោយបង្កើនឥទ្ធិពលឡើងវិញ ។ ជាមួយគ្នានេះ​មន្ត្រីដែលខ្វះការគោរព មិនស្មោះត្រង់ ត្រូវដកចេញពីតំណែងជាបន្តបន្ទាប់។

ពេលនេះមន្ត្រី​រាជវាំង​៤រូប ទៀតត្រូវបានព្រះមហាក្សត្រថៃដកតំណែង កាលពីសប្តាហ៍កន្លងមក ដោយចោទប្រកាន់ ពីបទធ្វើកំហុសយ៉ាងធ្ងន់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិស័ព្ទ រាជវង្ស។ នេះជាសកម្មភាពថ្មីបំផុត ក្រោយពេល ព្រះមហាក្សត្រ Maha Vajiralongkorn ដកតំណែងស្នំឯក​និងមេទ័ពរាជវាំង រួមទាំង មន្ត្រី​៦នាក់ផ្សេងទៀត នាពេលកន្លងមកថ្មីៗ។
សារព័ត៌មាន រ៉យទ័របានផ្សាយថា​មន្ត្រីរាជវាំង​២រូប​ ត្រូវបានគេស្គាល់ថា​ជា អង្គរក្សការពារ​រាជដំ​ណាក់​ របស់ព្រះមហាក្សត្រ ត្រូវដកហូតតំណែង ដោយសារតែមានសកម្មភាព អាក្រក់ និងផិតក្បត់ប្រពន្ធកូន បំពានច្បាប់ការងារនៅក្នុងរាជវាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធប្រចាំរាជវាំង ដោយសារតែ មិនបំពេញការងារបា​នល្អ ធូរលុង ។ មន្ត្រីទាំង​៤រូបនោះ​ត្រូវ ដកតំណែងទាំងអស់ កាលពីថ្ងៃទី​២៩ ខែតុលា​។

ចាប់តាំងពី​ឡើងគ្រោងរាជ្យសម្បត្តិ​​ក្រោយការ​ចូលទិរង្គតរបស់ព្រះបិតា​កាលពីឆ្នាំ​២០១៦ ព្រះ​មហាក្សត្រ​ Maha Vajiralongkorn បានបង្ហាញពីការយកព្រះទ័យទៅលើ​រាជកិច្ច គ្រប់​គ្រងដោយផ្ទាល់លើបញ្ហាក្នុងរាជវាំង​និងទ្រព្យសម្បត្តិ មហាសាល​។ ជាមួយគ្នា​នោះដែរ ព្រះមហាក្សត្រ​ Maha Vajiralongkorn ក៏បានដាក់កងពល​ចំនួន​២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់។

ក្រុមអ្នកឯកទេស បានលើកឡើងថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn កំពុងតែ​បង្កើនឥទ្ធិពល​របស់ព្រះអង្គ​ក្រោយឡើងគ្រោងរាជ្យ ដើម្បីស្តារកិត្តិយល់ ពីអតីតកាល​ពេល​មិន​​ទាន់ឡើងគ្រោងរាជ្យ​។ ពេលនេះព្រះអង្គបានបោះបង់ ទាំងអស់ ដោយ​ផ្តោត​ព្រះទ័យ​ទៅលើរាជកិច្ច​តែប៉ុណ្ណោះ​ ហើយស្មោះស្ម័គ្រជាមួយព្រះមហេសីតែមួយអង្គ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print