យន្ដហោះដឹកជញ្ជូនធុនធ្ងន់ប្រភេទ PAK TA ជាយន្ដហោះយក្សធំនិងទំនើប បំផុតនៅលើពិភពលោក ។ យន្ដហោះ នេះអាចដឹកជញ្ជូនបានមួយកងពលវាយ លុកដែលមានរថក្រោះដល់ទៅ៤០០ គ្រឿង ប្រភេទ Armata រួមជាមួយ សព្វាវុធកាំជ្រួចមីស៊ីលរយៈចម្ងាយ ឆ្ងាយមានទម្ងន់រាប់សិបតោន ។
យន្ដហោះដឹកជញ្ជូនថ្មីនេះអាចហោះ ហើរបានទៅគ្រប់ទីកន្លែងនៅលើពិភព លោកដោយប្រើប្រាស់រយៈពេលតែ៧ ម៉ោងប៉ុណ្ណោះ ។ ប្រភេទយន្ដហោះ Armata ផលិតឡើងដោយក្រុមហ៊ុន ឧស្សាហកម្មយោធារុស្ស៊ីដែលមានល្បឿន ហោះហើររហូតដល់ទៅ២ពាន់គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយហោះហើរបាន ចម្ងាយ៧ពាន់គីឡូម៉ែត្រ ។ យន្ដហោះ ខាងលើអាចដឹកជញ្ជូនបានយ៉ាងតិច ២០០តោនទំនិញ ។
តាមគម្រោងក្រុមហ៊ុនផលិតរបស់ រុស្ស៊ីនឹងផលិតយន្ដហោះប្រភេទនេះរហូត ដល់ទៅ៨០គ្រឿងដល់ឆ្នាំ២០២៤។ ទាំង នោះមានន័យថា ក្នុងរយៈពេលមួយ ទស្សវត្សរ៍ខាងមុខរុស្ស៊ីអាចនឹងដាក់ ពង្រាយកម្លាំងទាហាននៅគ្រប់ទិសទីនៅ ជុំវិញពិភពលោកដោយប្រើប្រាស់រយៈ ពេលខ្លីបំផុតក្រោយពេលមានយន្ដហោះ យក្សដឹកជញ្ជូនដែលអាចបញ្ជូនរថក្រោះ ទាហានសព្វាវុធមួយកងពលទៅកាន់ គោលដៅដែលខ្លួនចង់បាន ។
គោលដៅនៃការផលិតយន្ដហោះខាង លើគឺដើម្បីជំនួសយន្ដហោះដឹកជញ្ជូន បច្ចុប្បន្នដែលមានសភាពចាស់មិនទាន់ សម័យ ។ យន្ដនេះអាចដឹកជញ្ជូនសម្ភារ យោធាធុនធ្ងន់ ដែលមានដូចជាកាំភ្លើង ធំ រថក្រោះ ប្រព័ន្ធកាំជ្រួចមីស៊ីលជា ដើម ។
ជាមួយនឹងបច្ចេកវិទ្យាទំនើបយន្ដ ហោះខាងលើបានប្រែក្លាយទៅជាយន្ដ ហោះដឹកជញ្ជូនដែលមានកម្លាំងខ្លាំង បំផុតនៃសម័យកាលបច្ចុប្បន្ន ។
រុស្ស៊ីផលិតយន្ដហោះដឹកជញ្ជូនថ្មីទំនើបបំផុត
...