រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ក្រឡាប់​ស្លាប់​ក្មេង​ស្រី​ម្នាក់​ និង​របួសធ្ងន់​ស្រាល​៧​នាក់នៅរតនគីរី

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ បន្ទាប់​ពី​ហេតុការណ៍​ក្រឡាប់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ ដែល​វាក់​នឹង​អ្នកដំណើរ​ឆ្លងផ្លូវ​ ហើយ​អ្នកបើកបរ​បាន​ចាប់​ហ្វ្រាំង​បង្ខំ​ ទើប​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ។​

IMG-20151231-WA0059

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ ភូមិ​ព្រួក​ស្រែ​ទាហាន​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ ។​

​លោក​ អ៊ុ​ច​ សា​វុ​ទ្ធ​ អ្នក​យក​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​ប្រចាំ​នៅ​ខេត្តរតនគិរី​ដែល​ចុះ​យក​ព័ត៌មាន​ដល់​កន្លែង​កើតហេតុ​នោះ​បាន​រាយការណ៍​ថា​ ក្នុង​ករណី​នេះ​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ រីឯ​ជន​រង​គ្រោះ​២​នាក់​ផ្សេង​ទៀត​ រង​របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​នោះ​មាន​លោក​អធិការរង​ផង​ដែរ​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2AF-6578​ ធ្វើ​ដំណើរ​ដោយ​មនុស្ស​ប្រុស​ ស្រី​សរុប​៨​នាក់​ ដោយ​ចាក​ចេញពី​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​កាន់​ខេត្តរតនគិរី​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ខណៈ​ដែល​រថយន្ត​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​នោះ​ បាន​វាក់​នឹង​អ្នក​ដើរ​ឆ្លងថ្នល់​ ពេល​នោះ​អ្នកបើកបរ​បាន​ជាន់​ហ្វ្រាំង​លើក​ទី​១​មិន​ជាប់​ ក៏​បង្ខំ​ជាន់​ហ្វ្រាំង​លើក​ទី​២​ទៀត​ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួសធ្ងន់​ ស្រាល​តែ​ម្តង​ ៕​

IMG-20151231-WA0058

IMG-20151231-WA0055

IMG-20151231-WA0054

IMG-20151231-WA0056

IMG-20151231-WA0057

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print