កងទ័ព​ហ្វី​លី​ពី​ន​ប៉ះទង្គិច​ជាមួយ​ក្រុម​ចាប់ជំរិត​ស្លាប់​៩​នាក់

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​យោធា​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ថា​ កម្លាំងយោធា​របស់​ប្រទេស​នេះ​បាន​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ និង​ដែល​គេ​ជឿ​ថា​ ជា​អ្នក​ចាប់​ជនបរទេស​ធ្វើ​ជា​ចំណាប់ខ្មាំង​ ។​ ការ​ប៉ះទង្គិច​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​បណ្តាល​ឲ្យ​ក្រុម​ខ្មាន់កាំភ្លើង​សកម្មប្រយុទ្ធ​៨​នាក់​បាត់បង់​ជីវិត​ រីឯ​ខាង​កម្លាំង​រដ្ឋាភិបាល​វិញ​ គឺ​ទាហាន​ម្នាក់​បាន​ស្លាប់​ ក្នុង​ការ​ប៉ះ​ប្រយុទ្ធ​នេះ​។​

abu sayyaf

​ការ​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​នៅ​ជិត​តំបន់​ទីប្រជុំជន​ Patikul​ ជា​តំបន់​ដាច់​ស្រយាល​ភាគ​ខាងត្បូង​ដែន​កោះ​ Jolo​ ។​ ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​ Abu​ Sayyaf​ ត្រូវ​គេ​ជឿជាក់​ថា​ ជា​អ្នក​ចាប់​ធ្វើ​ចំណាប់ខ្មាំង​ជនជាតិ​កា​ណា​ដា​២​នាក់​,​ ជនជាតិ​ហូល្ល​ង់​ម្នាក់​ និង​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ ។​

​លោក​ Major​ Filemon​ Tan​ អ្នកនាំពាក្យ​កម្លាំងយោធា​ប្រចាំ​តំបន់​បាន​ថ្លែង​ថា​ ទាហាន​ម្នាក់​បាន​បាត់បង់​ជីវិត​ និង​៤​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ប្រភព​នេះ​មិន​បាន​លាតត្រដាង​ព័ត៌មាន​ណាមួយ​ជុំវិញ​ជោគវាសនា​ជន​ចំណាប់ខ្មាំង​ដែល​ត្រូវ​ក្រុម​ឧទ្ទាម​ចាប់​នោះ​ឡើយ​ ហើយ​ដែល​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​ដឹង​ថា​ កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​នោះ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រុម​ខ្មាន់កាំភ្លើង​៨​នាក់​ ក្នុង​ចំណោម​ប្រហែល​១០០​នាក់​ត្រូវ​បាន​សម្លាប់​ ។​ ប្រភព​បន្ថែម​ថា​ ក្រុម​ខ្មាន់កាំភ្លើង​ទាំងនេះ​គឺជា​ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឈ្មោះ​ Hajan​ Sawadjaan​ ។​

​ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ កាលពី​ខែ​មុន​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ទាក់ទង​អ្នក​ទេសចរណ៍​សញ្ជាតិ​កា​ណា​ដា​២​រូប​,​ ជនជាតិ​ហុ​ល្លង់​ម្នាក់​១​ដែល​ជា​ម្ចាស់​រមណីយដ្ឋាន​ និង​អ្នកបកប្រែ​សញ្ជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ ដែល​ត្រូវ​ក្រុម​នេះ​ចាប់ជំរិត​នៅ​ទីកន្លែង​ផ្សេង​គ្នា​ស្ថិត​នៅ​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ចំណាប់ខ្មាំង​ទាំងនេះ​ត្រូវ​ក្រុម​ឧទ្ទាម​ទាមទារ​ប្រាក់​លោះ​ក្នុង​ម្នាក់​២១​លាន​ដុល្លារ​ ជា​ថ្នូរ​ក្នុង​ការ​ដោះ​លែង​ ។​

​បុរស​ជនជាតិ​ហុ​ល្លង់​ម្នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​ចាប់ជំរិត​នៅ​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​កាលពី​ឆ្នាំ​២០១២​ ត្រូវ​គេ​ជឿ​ថា​ កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​នៅ​ក្នុង​ដែន​កោះ​ Jolo​ នេះ​ផង​ដែរ​ ។​ ក្រុម​ Abu​ Sayyaf​ បាន​បង្កើត​ឡើង​នៅ​ចុង​ទសវត្សរ៍​១៩៩០​ ក្រោម​ការ​ឧបត្ថម្ភ​លុយកាក់​ដោយ​អតីត​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​ អូ​ស្មា​ ប៊ិ​ន​ឡា​ឌិន​ ។​ ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ បាន​ធ្វើ​សកម្មភាព​ចាប់​ជនបរទេស​ដែល​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ធ្វើ​ជា​ចំណាប់ខ្មាំង​ ដើម្បី​ទាមទារ​ប្រាក់​លោះ​រាប់​សិប​នាក់​រួច​មក​ហើយ​ ជា​ពិសេស​នៅ​ដើមឆ្នាំ​សហស​វត្សរ៍​ (​ឆ្នាំ​២០០០)​នោះ​តែ​ម្តង​ ។​

​ក្រុម​ឧទ្ទាម​នេះ​ត្រូវ​រដ្ឋាភិបាល​ទម្លាក់​កំហុស​ថា​ ជា​អ្នក​ដែល​បាន​វាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​ ដូច​ជា​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​លើ​ស្រឡាង​ដឹក​អ្នកដំណើរ​ពី​ឈូង​សមុទ្រ​ទីក្រុង​ម៉ានីល​ក្នុង​ឆ្នាំ​២០០៤​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​១០០​នាក់​ផង​ដែរ​ ។​

​ក្រុម​ឧទ្ទាម​មួយ​នេះ​ត្រូវ​គេ​ដឹង​ថា​ មាន​គ្នា​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ​មាន​ឥទ្ធិពល​បំផុត​នៅ​តំបន់​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​ ដែល​នៅ​ទី​នេះ​ក្រុម​ឧទ្ទាម​មូ​ស្លី​ម​បាន​ប្រយុទ្ធ​រាប់​ទសវត្សរ៍​មក​ហើយ​ ដើម្បី​បង្កើត​ទៅ​ជា​តំបន់​ស្វយ័ត​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​នោះ​ ។​

​កាលពី​ខែ​មុន​នេះ​ ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​ម៉ា​ឡេ​ស៊ី​មួយ​រូប​ ក្រោយ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​បុរស​អាយុ​៧៤​ឆ្នាំ​ ដែល​មាន​សញ្ជាតិ​ជា​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ ហើយ​ត្រូវ​ចាប់ជំរិត​កាលពី​ខែមករា​ ឆ្នាំ​២០១៥​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​សាកសព​ ដោយសារ​តែ​ជំងឺ​ដ​ម្កា​ត់​ស្ថិត​នៅ​ក្នុង​ដែន​កោះ​ Jolo​ នេះ​ផង​ដែរ​ ៕​

founded-in-the-early

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print