រោងសិប្បកម្មកែច្នៃឈើមួយកន្លែងលួចលាក់ធ្វើសកម្មភាពត្រូវបានកម្លាំងសហការបង្ក្រាប

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សិប្បកម្មកែច្នៃឈើលួចលាក់ធ្វើសកម្មភាពដោយខុសច្បាប់នៅតែបន្តកើតមានជាហូហែរ ទោះបីគណៈកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើធ្លាប់បានចុះមកបង្ក្រាបនិងបញ្ជូនមនុស្សជាច្រើននាក់ដាក់ពន្ធធនាគារក្តីក្រោយពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនិងការជួញដូរឈើខុសច្បាប់នោ។
កម្លាំងជំនាញបានធ្វើការបង្ក្រាបសិប្បកម្មកែច្នៃឈើមួយកន្លែងនារសៀលថ្ងៃពុធ ៣ កេីត ខែកក្តិកឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ៣០ខែតុលា ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

តាប្រភពបានឱ្យដឹងថាការចុះបង្ក្រាបនោះ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន សម្របសម្រួលដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
កម្លាំងចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើខាងលើនោះដកហូតវត្តុតាងបានរួមមាន៖តាបឈូសឈើ ០១គ្រឿងនិង ឈើអារប្រណិតប្រភេទបេងនិងធ្នង់ចំនួន ៤៥ដុំឈើសន្លឹកនិងឈើអារលេខ១ប្រភេទគគីរចំនួន ០៣ សន្លឹក។

ខណៈកម្លាំងចុះបង្ក្រាប់នោះមិនមានមនុស្សណាម្នាក់ពាក់ព័ន្ធនិងរោងសិប្បកម្មកនិងត្រូវឃាត់ខ្លួនបានឡើយ។

ក្រោយពីកម្លាំងបានធ្វើការបង្ក្រាបហើយបានយកទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រឈើមណ្ឌលគិរីជាបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុចាត់ការបន្តតាមច្បាប់ព្រៃឈើ៕

...

ដោយ​ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print