សាលារាជធានីភ្នំពេញហែអង្គកឋិនទានសាមគ្គីប្រមូលបច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា ក្នុងវត្តវិមានតេជៈ(ហៅវត្តស្រះចក) ជាមួយការអញ្ជើញចូលរួមពីលោកស្រី កែវ បុរី វង្ស ពិសេន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុយ សារិទ្ធ អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានដឹកនាំ ហែអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា ក្នុងវត្តវិមានតេជៈ(ហៅវត្តស្រះចក)។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកស្រី កែវ បុរី វង្ស ពិសេន ភរិយា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងក្រុមការងារផងដែរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ អង្គកឋិនទានសាមគ្គី គឺរៀបចំដោយគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីភរិយា លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ មានការជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលី និងនមសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិតនិងសម្តែងធម៌ទេស នានៅវេលាល្ងាចថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាក្រុងភ្នំពេញ។

ការជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីហែអង្គកឋិនទាន ដោយមានការចូលចាប់មគ្គ ផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុន ពោលគឺតាំពីសម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុទ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតិឲ្យពុទ្ធបរិសទ័ប្រារព្វពិធីនេះឡើងដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ ចីវរ និងសង្ឃាដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។

​ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋាន​ គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំ ពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាពនិង មានការអភិវឌ្ឍន៏រីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ៕  ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print