រដ្ឋមន្ត្រីជប៉ុន១រូបទៀតហើយ លាលែងពីតំណែង

ចែករំលែក៖

ប្រទេសជប៉ុន៖ ការលាលែងចេញពីតំណែង​បានក្លាយទៅជាប្រពៃណី​ ក្នុងជួរដឹកនាំរដ្ឋាភិបាលជប៉ុន ដោយមានមន្ត្រីជាច្រើនលាលែងចេញពីតំណែង​ ដោយបញ្ហាផ្សេងៗ។​ ក្នុងរយៈពេល​១សប្តាហ៍កន្លងមក មានរដ្ឋមន្ត្រី២រូបលាលែងចេញពីតំណែង។
សារព័ត៌មាន ABC បានផ្សាយនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ៖រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជប៉ុន​បានលាលែងពីតំណែង ។ ការលាលែងតំណែងរបស់រដ្ឋមន្ត្រី​យុត្តិធម៌នេះ កើតឡើង​ប្រហែល​១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីសេដ្ឋកិច្ច​បានលាលែង ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក កេតសូយូគី កាវាយ (Katsuyuki Kawai) បានលាលែងពីតំណែង​កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយ ​បានផ្សាយ​អំពី​ភាពមិនប្រក្រតី​​របស់ភរិយារបស់គាត់ ​ទាក់ទងនឹងការបោះឆ្នោត ។ ភរិយា​របស់​លោក​គឺ​តំណាងរាស្ត្រ​មួយ​រូប​របស់គណបក្ស​កាន់អំណាចជប៉ុន ។ នេះជារដ្ឋមន្ត្រី​ទីពីរហើយ​របស់គណៈរដ្ឋមន្ត្រីជប៉ុន​ដែលបានលាលែងពីតំណែង​ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ។

លោក កាវាយ បានថ្លែងប្រាប់ប្រភពព័ត៌មានថា លោកបានផ្ញើលិខិតលាលែង​ទៅកាន់នាយ​ករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ រួចហើយ ៗលោកនាយករដ្ឋមន្ត្រី​ក៏បានយល់ព្រម​ទទួលយក​ការ​លាលែងនេះហើយដែរ ។ លោកបានថ្លែងថា លោកសុខចិត្តចុះចេញពីតំណែង​ដើម្បី​កុំឲ្យ​ប៉ះពាល់ដល់​ទំនុកចិត្តសាធារណជន​​មកលើប្រព័ន្ធយុត្តិធម៌របស់ជប៉ុន ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក អ៊ីស៊ូ សូហ្គាវ៉ារ៉ា (Isshu Sugawara) ក៏បានលាលែងពីតំណែងផងដែរ បន្ទាប់ពីរងនូវ​ការចោទ​ប្រកាន់ពីការបំពារបំពានលើចាប់បោះឆ្នោត ។ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ថ្មីរបស់​ជប៉ុនរូបនេះ ទើបនឹងឡើងកាន់តំណែងបានរយៈពេលជាង១ខែប៉ុណ្ណោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print