កិច្ចប្រជុំAPEC បានដើរតួនាទីយ៉ាងសំខាន់បំផុត ហើយក៏ជាពេលវេលាដែលប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន លោកស៊ីជីងពីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពណិជ្ជកម្ម។ ប៉ុន្តែពេលនេះទីតាំងដែលត្រូវរៀបចំនោះ ត្រូវបានលុបចោលដោយសារតែវិបត្តិក្នុងប្រទេស។
បាតុកម្មនៅក្នុងប្រទេសឈីលី មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ បើទោះបីរដ្ឋាភិបាលបានស្តាប់តាមការចង់បានរបស់ពលរដ្ឋក្តី។
កត្តាទាំងនោះហើយទើបរដ្ឋាភិបាលឈីលីបានប្រកាសសុំដកខ្លួនជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC នៅខែក្រោយ ។
បាតុកម្មក្លាយជាហិង្សានៅក្នុងប្រទេសនេះ បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់ ហើយបាតុកម្មនៅតែអូសបន្លាយ អាចប៉ះពាល់ដល់ ការរៀបចំកិច្ចប្រជុំ។ ដូច្នេះ ឈីលី បានប្រកាសដកខ្លួន ទុកឲ្យប្រទេសផ្សេងទៀតជាអ្នកធ្វើវិញ។ ការសម្រេចខាងលើ ធ្វើឲ្យប្រទេសជាសមាជិកAPEC ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមកទល់ពេលនេះមិនទាន់មានប្រទេស បម្រុងសម្រាប់រៀបចំកិច្ចប្រជុំដ៏សំខាន់នេះ។
ប្រធានាធិបតី ឈីលី លោក Sebastian Pinera ក៏បានប្រកាសពីកម្រោងលាលែងចេញពីតំណែង ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នយោបាយ សាជាថ្មីឡើងវិញនៅក្នុងប្រទេស។ ក្រៅពីកិច្ចប្រជុំ APEC នៅមានកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ CO25 នៅខែធ្នូ ក្នុងប្រទេសឈីលីក៏ត្រូវ លុបចោលផងដែរ។
ប្រធានាធិបតីឈីលី លោក Sebastian Pinera បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា«តួនាទីរបស់ប្រធានាធិបតីគឺដាក់ផលប្រយោជន៍ របស់ពលរដ្ឋនៅមុខជានិច្ច»។
តាមគម្រោងកិច្ចប្រជុំ APEC ធ្វើឡើងចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានមេដឹកនាំ២០ ប្រទេសចូលរួម។ នៅទីនោះប្រធានាធិបតីដូណាល់ ត្រាំ និងប្រធានាធិបតីស៊ីជីនពីង គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយរយៈពេល១៥ ខែកន្លងមក ៕