អភិបាលរងខណ្ឌច្បារអំពៅ២រូប ដឹកនាំកំលាំង សំអាតបរិស្ថានក្នុង បរិវេណវិទ្យាល័យច្បារអំពៅ ​

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែតុលានេះ អភិបាលរងខណ្ឌ២រូប រួមមានលោកស្រីហេង សុវត្ថា និងលោករស់ សុភក្តិ បានដឹកនាំមន្រ្តីសាលាខណ្ឌ, កំលាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ចុះធ្វើពលកម្មសំអាតបរិស្ថាន នៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ ដើម្បីអបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា២០១៩-២០២០ ។ សកម្មភាពរបស់អភិបាលរងខណ្ឌទាំង២រូបក្នុងការចុះធ្វើពលកម្មសំអាតបរិស្ថាន នៅពេលពេលនេះ គឺដើម្បីត្រៀមលក្ខណៈអោយសិស្សានុសិស្សទាំងអស់ចូលរៀនក្នុងឆ្នាំសិក្សាថ្មី ដែលនឹងប្រព្រិត្តទៅចាប់ពីថ្ងៃទី១ ខែវិច្ឆិការតទៅ។ ក្នុងពិធីនេះដែរអភិបាលរងខណ្ឌ ទាំង២រូបបានអោយថ្លែងទៅកាន់សិស្សានុសិស្សក្នុងន័យដូចគ្នាថា សាលាគឺជាថ្នាលសំរាប់បណ្តុះចំណេះដឹងទូទៅ រួមនឹងផ្តល់ការអប់រំនូវ សីលធ៌ម គុណធ៌ម សុជីវធម៍ សច្ចៈធម៍ និងចរិយាធ៌ម ដល់សិស្សានុសិស្សគ្រប់ៗរូប។ សាលារៀនល្អ បរិស្ថានល្អ ក៍ជាទីកន្លែងគូរជាទីចូលចិត្តរបស់សិស្សានុសិស្សក្នុងការសិក្សា ដូច្នេះសូមប្អូនៗ ក្មួយដែលជាទំពាំងស្នងឫស្សីត្រូវខិតខំរៀនសូត្រស្រូបយកចំណេះដឹង ធ្វើខ្លួនអោយក្លាយជាសិស្សល្អ មិត្តល្អ និងកូនល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ។ ការធ្វើពលកម្មសំអាតបរិស្ថានក្នុងសាលានាពេលនេះ រួមមានការបោសសំអាតសំរ៉ាម សំអាតស្មៅក្នុងទីធ្លាសាលា និងបាញ់ថ្នាំមូសគ្រប់ទីកន្លែងអស់ទាំងក្នុងថ្នាក់រៀន និងជុំវិញបរិវេណសាលា។ ជាមួយគ្នានេះដែរលោក_លោកស្រីជាអភិបាលបាលរងក៍បានអំពាវនាវដល់គណៈនាយកនៃបណ្តាសាលារៀនទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ត្រូវនាំគ្នាធ្វើពលកម្មសំអាតបរិវេណសាលា និង ថ្នាក់រៀនអោយបានស្អាតជាប្រចាំដើម្បីជាជំនួយស្មារតីអោយសិស្សានុសិស្សខិតខំរៀនសូត្រ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print