នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់កងឯកភាព និងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់កងឯកភាព និងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។

កម្មវិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានមិត្តភាព ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្ដមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ជូនដល់កងឯកភាព និងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលមានស្នាដៃក្នុងការចូលរួមកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពកម្ពុជា-វៀតណាម ថែរក្សា និងការពារល្អប្រសើរនូវប្រពៃណីល្អផូរផង់ រវាងកងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនេះ បានបំពាក់ជូនកងឯកភាពចំនួន ៥៩កងឯកភាព និងបុគ្គលចំនួន ៨២រូប ចំណុះអគ្គបញ្ជាការដ្ឋាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print