ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមឈឺស្លាប់នៅមុខមន្ទីរពេទ្យព្រះកេតុមាលា។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង០៣រំលងអាធ្រាត្រចូលថ្ងៃទី ០២ខែវិច្ឆិកាឆ្នាំ ២០១៩នៅតាមបណ្ដោយផ្លូវលេខ៤៧កែងផ្លូវ៨៨ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអាយុជាង៤០ឆ្នាំ ដើរចុះដើរឡើងពីបីថ្ងៃហើយនៅកន្លែងកើតហេតុលុះមកដល់ថ្ងៃកើតហេតុមិនដឹងថាគាត់មានវិបត្តិអ្វីបានយកខ្សែចងករួចជាស្រាចរួចក៏រត់សំដៅឡើងលើដើមឈើភ្លាមៗក៏បានក្មេងពីរទៅបីនាក់ឃាត់ដែរតែមិនឈ្នះ ហើយក៏ឡើងដល់ពាក់កណ្ដាលដើមឈើរួចយកខ្សែចងករជាប់និងមេឃឈើរួចទំលាក់ខ្លួនស្លាប់មួយរំពេច បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារតែការចង.កសម្លាប់ខ្លួនពិតមែន សមត្ថកិច្ចបន្តថាសពជនរងគ្រោះនិងស្វែងរកសាច់ញាតិដើម្បីប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ