ភ្នំពេញ៖ បុរសម្នាក់បាត់បានបាត់កូនប្រសាស្រីមួយថ្ងៃមួយយប់មិនដឹងទៅណារកគ្រប់ទីកន្លែងទេីបរត់ប្តឹងនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដេីម្បីសុំការអន្តរាគមន៍។
នារីដែលបាត់ខ្លួននេះ ឈ្មោះ ថន ដាវីអាយុ២០មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្តីឈ្មោះ ឈាត ឆើត អាយុ២០ មុខរបរកម្មករខ្សែភ្លើង ធ្វើការនៅខេត្តព្រះសីហនុ អ្នកទាំងពីរមានស្រុកកំណើរ នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំខេត្តព្រៃវែង ត្រូវជាបងប្អូនជីដូនមួយ និងគ្នាទៀតផង។
តាមការរៀបរាបរបស់ឪពុកក្មេក នារីដែលបាត់ខ្លួនឈ្មោះ ឈួន ឈាត អាយុ៤០ ឆ្នាំ បានឲ្យដឹង ថាកូនប្រុស និងកូនប្រសាស្រីរបស់គាត់ បានរៀបការ កាលពីខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីរៀបការួច ពួកគេបាននាំគ្នាមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ រាជធានីភ្នំពេញ កន្លែងកើតហេតុ ដោយពួកគេមានជំនាញខុសគ្នា កូនប្រុសជាកម្មកររាយខ្សែភ្លើង ត្រូវចាកចេញពីប្រពន្ធ ទៅធ្វើការនៅខេត្តព្រះសីហនុ ចំណែកកូនប្រសាស្រីរបស់គាត់ នៅភ្នំពេញធ្វើការជាកម្មការិនីរោងចក្រ ពួកគេមិនទាន់មានកូនទេ។
លុះដល់ថ្ងៃកើតហេតុ កូនប្រសាស្រីបានចេញពីបន្ទប់ ទៅធ្វើការដូចរាល់ដង តែគួឲ្យសោកស្តាយ គាត់បានទទួលដំណឹងថា កូនប្រសាស្រីគាត់ មិនចូលរោងចក្រទេ មិនដឹងថា នាងទៅណានោះទេ ដោយមានអ្នកធ្វើការ ជាមួយកូនប្រសាស្រីរបស់គាត់ ស្គាល់លេខប្តី បានទាក់ទងសួរនាង រួចប្តីថា មិនដឹង ទើបឆោឡោដឹងថាបាត់ខ្លួននាង។
ប្រភពដដែលបន្តទៀតថា កាលពីខែមិនាឆ្នាំដដែល ក្នុងអំឡុងខែ ដែលពួកគេរៀបការកូនប្រសាស្រីរបស់គាត់ ត្រូវបានគេដាក់ថ្នាំម្តងរួចមកហើយ ដោយកាលនោះ បាត់គ្រឿងអលង្ការសរុបជាលុយប្រមាណ៧០០ដុល្លារ។
ក្រោយមកកូនប្រុសរបស់គាត់ បានទាក់ទងគាត់ ដែលកំពុងស្នាក់ខេត្តព្រៃវែង ឲ្យជួយឡើងមកភ្នំពេញដើម្បីស្វែងរកកូនប្រសាស្រី តែតាំងពីបាត់កូនប្រសា មកទល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំដដែល នេះ មិនមានដំណឹងពីកូនប្រសាស្រីសូម្បីបន្តិច ហើយគាត់ក៏រកគ្រូទាយមើល គេប្រាប់ថា នាងនៅម្តុំខាងជើងរវង្វង់មូលកួចកាណុង ក្នុងខណ្ឌឬស្សីកែវ ទើបគាត់ជាឪពុកក្មេក និងបងប្រុសគាត់ម្នាក់ទៀត មកតាមរកតែនៅមិនឃើញ ទើបសម្រេចចិត្តចូលប៉ុស្តិ៍ទួលសង្កែទី១ ប្រាប់ពីភិនភាគកូនប្រសា ដែលបាត់ដោយគ្មានដំណឹងនេះ ទៅសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីសមត្ថកិច្ចថតរូបនារី ដែលបាត់ខ្លួននោះរួច ក៏បានប្រាប់គាត់វិញថា ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី១វិញ៕
ដោយ៖ សុខាសែនជ័យ