ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរនិងកូនតូចពីរនាក់ទៀតបានបើករថយន្តជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ ។ចំណែករថយន្តខូចខាតផ្នែកមុខសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងមុខសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ២១៧កែងផ្លូវ២១៣សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុឃើញស្ត្រីម្នាក់រួមដំណើរ និងតូចពីនាក់ទៀតបើករថយន្តម៉ាក Toyota Hilux Vigo មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AN-4372 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តោលឲ្យបាក់អស់១កង់ខ្នាតចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែង រួចទាក់ទងទៅសមត្តកិច្ចជំនាញចរាចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ