អាមេរិកបានក្រឡាសបាតដៃខ្នងដៃ ធ្វើឲ្យអីរ៉ង់បាត់បង់ទំនុកចិត្តយ៉ាងខ្លាំង ហើយកិច្ចពិភាក្សានាពេលអនាគត់មិនមានប្រសិទ្ធិភាពនោះឡើយ បើអាមេរិកមិនព្រមដកទណ្ឌកម្ម អ៊ីរ៉ង់។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលីខាមេនី (Ali Khamenei)បានប្រកាសថា ទីក្រុងតេអ៊ីរ៉ង់នឹងមិនចុះចាញ់ ចំពោះការដាក់គំនាប់ ពីគូសត្រូវ វ៉ាស៊ីនតោនឡើយ ហើយអ៊ីរ៉ង់នឹងមិនពិភាក្សាជាដាច់ខាត។
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានបញ្ជាក់ថា ប្រទេសទាំងពីរ គឺជាសត្រូវ មិនអាចរស់នៅក្រោម មេឃតែមួយ ។ ការលើកឡើងខាងលើ មុនពេលប្រារព្ធព្រឹត្តិការណ៍៤០ឆ្នាំ ថ្ងៃដែលពលរដ្ឋអ៊ីរ៉ង់ វាយប្រហារគ្រប់គ្រងស្ថានទូតអាមេរិក នៅទីក្រុងតែអ៊ីរ៉ង់។
បណ្តាញទូរទស្សអ៊ីរ៉ង់ បានដកស្រង់សំដី លោក អាលីខាមេនី បញ្ជាក់ថា«មានវិធីសាស្ត្រតែមួយដែលអាចរារាំង ការជ្រៀតជ្រែកនយោបាយ របស់អាមេរិក នោះគឺ ហាមរាល់កិច្ចចចារ ពិភាក្សា ណាមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន។ លោកបន្តទៀតថា ពិភាក្សាជាមួយសត្រូវដើម្បីដោះស្រាយបញ្ហារបស់យើង គឺជាការខុសឆ្គង១០០ភាគរយ។ សត្រូវមិនចង់ឲ្យយើងបានសុខនោះឡើយ»។
ជាមួយគ្នានោះដែរ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ឧត្តមសេនីយ៍ Abolfazl Shekarchi បានបញ្ជាក់ថា កម្លាំងទាហានរបស់ ប្រទេសសាធារណៈរដ្ឋអ៊ីរ៉ង់គឺគ្មានដែនកំណត់ មានន័យថាអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ ទាំងវាយប្រហារនិងការពារ ដែនអធិបតេយ្យ ។
លោក ឧត្តមសេនីយ៍ Shekarchi បន្តទៀតថា«នៅតំបន់ណា ប្រទេសណា ដែលមានផលប្រយោជន៍ គឺរងការគំរាមកំហែង ពីអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាការប៉ុនប៉ងឈ្លានពាន។ ចំពោះអ៊ីរ៉ង់វិញ មិនមែនជារឿងងាយស្រួលនោះឡើយ អ៊ីរ៉ង់មានសមត្ថភាព ការពារទឹកដីរបស់ខ្លួនចៀសផុតពីការឈ្លានពាន» ។
ឧត្តមសេនីយ៍ Shekarchi បញ្ជាក់ទៀតថា អ៊ីរ៉ង់មិនចង់ធ្វើសង្គ្រាមនោះឡើយ ប៉ុន្តែ អ៊ីរ៉ង់ក៏មិនអានុញ្ញាតឲ្យប្រទេសណាមួយមកឈ្លានពានអ៊ីរ៉ង់នោះដែរ ។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក កាន់តែតានតឹងក្រោយពេល ប្រធានាធិបតី ដូណាលត្រាំ ដកអាមេរិក ចេញពីកិច្ចព្រមព្រៀងបរមាណូ ដែលជាហេតុធ្វើឲ្យអ៊ីរ៉ង់បាត់ បង់ទំនុកចិត្តក្នុងការបន្តពិភាក្សាជាមួយអាមេរិក ។ជាមួយគ្នានេះមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ អាលី ខាមេនី មិនអនុញ្ញាតឲ្យពិភាក្សាជាមួយអាមេរិកជាដាច់ខាត រហូតដល់អាមេរិក ព្រមលុបទណ្ឌកម្មទាំងស្រុងទៅលើអ៊ីរ៉ង់៕