ក្រុមអ្នកញៀនល្បែងប្រជល់មាន់ដាក់លុយ១៧នាក់ ត្រូវបានសាលាដំបូងខេត្តធ្វើការឃុំខ្លួនហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: ក្រុមអ្នកញៀនល្បែងប្រជលមាន់១៧នាក់ម៉ូតូ១២គ្រឿងនិងមាន់ជល៣ក្បាលរួមនិងសម្ភារត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ចាប់ឃាត់ខ្លួនបាននោះត្រូវបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តចាត់ការតានិតិវិធីនៅព្រឹកថ្ងៃទី៤វិច្ឆិការ២០១៩នេះហើយ  ។

មេ បញ្ជាការរងកងរាជអាវុធហត្ថខេត្តកំ ពង់ឆ្នាំងលោកវរះសេនីយ៍ទោ ហង្ស សុជាតិ បានបញ្ជាក់អោយដឹងកន្លងមកថា ករណីបង្ក្រាបក្រុមអ្នកញៀនលេងល្បែងជល់មាន់ខាងលើនេះបានចំនួន១៧ នាក់ មាន់ ៣ ក្បាល ម៉ូតូ  ១២ គឿង ស៊ំ សៃវេណមាន់ ១ កំរាល ០២ បន្ទះហើយរួមនិងវត្ថុតាងត្រូវបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីផងដែ  ។

-សូមរុំលឹកផងដែរថាកាលពីថ្ងៃទី២វិច្ឆិការ២០១៩កន្លងទៅនេះកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឆ្មក់ចូលធ្វើការឡោមព័ទ្ធ កន្លែងទីតាំងប្រជល់មាន់ចាប់បានអ្នកមានល្បែងជល់មាន់ នៅខាងក្រោយបរិវេណសណ្ឋាគារសុខាញូយ៉ូកក្នុងក្រុងកំពង់ឆ្នាំងនិងបានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងបានមនុស្ស១៧នាក់ម៉ូតូ១២គ្រឿងមានជល៣ក្បាលរួមនិងសម្ភារមួយចំនួន។

-លោក មាស ម៉េងហួត ម្ចាស់ទីតាំងដី នៅខាងក្រោយសណ្ឋាគារញូវយ៉ក លោកលោកវរះសេនីយ៍ឯក មាសម៉េង​ហួត ហៅផល្លា និងជាប្រធានការិយាល័យនគបាលសណ្ដាប់ធ្នាប់នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង បានអះអាងថា ទីតាំងដីនោះគឺពិតជារបស់លោកមែន ប៉ុន្តែកន្លងមកមានមិត្តភ័ក្រ និងក្មេងៗមួយចំនួនបាន​មកសុំទីតាំងនោះដើម្បីធ្វើការឡាំមាន់លេងកំសាន្ត ហើយលោកបានបញ្ជាក់ទៅពួកគេថាបើ ឡាំ លេងមិនអីទេ តែបើមានការភ្នាល់ដាក់លុយដាក់កាក់ ហើយសមត្ថកិច្ចគេចាប់លោកមិនទទួលខុសត្រូវឡើយ។

ពាក់​ពន្ធ័និងករណីខាងលើនេះពិតជាកន្លែងធ្វើការឡាំមាន់ជល់មែនទេ ?  តើគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩យ៉ាងនៅឯណាបើខ្លួនមានតួនាទីជានគបាលខេត្តទៀតនោះ ។

ពាក់ពន្ធ័និងករណីនេះគួណាស់ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោក ឧុត្តសេនីយ័ទោ ខូវលី ចាត់វិធានការបន្ទាន់ដល់បុគ្គលខាងលើមានតួនាទីជានគបាលខេត្តហើយបើកអោយមានកន្លែងលេងមាន់ប្រជល់ដែលធ្វើអោយប៉ះពាល់ដល់កិត្តយស់មន្ត្រីនគបាលខេត្តមួយចំនួនធំដែលគេប្រឹងប្រែងធ្វើងារបំរើជូនប្រជាពលរដ្ឋបានល្អផងដែរ ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបអោយដឹងនៅវេលាម៉ោង១និង៣៧នាទីថ្ងៃទី៤វិច្ឆិការ២០១៩​នេះថាបើយោងតាមចម្លើយរបស់ជនសង្សយ័ទាំង១៧នាក់បានអះអាងថាពួកគេមកលេងល្បែងប្រជល់មាន់នៅទីតាំងខាងលើនេះគឺ ប្រធានការរិយាលយ័ផ្នែកសណ្តាប់ធ្នាប់នៃស្នងការនគបាលខេត្តកំពង់ឆ្នាំងវរះសេនីយ៍ឯក មាសម៉េងហួតហៅពួគគេអោយមកលេងនិងធានាសុវត្ថភាពហើយពួកគេលេងនៅទីនេះ២ទៅ​៣ឆ្នាំមកហើយដែរ ។ ប្រជាពលរដែលដឹងរឿងហេតុខាងលើកុំពង់រងចាំមើលថាអ្នកលេងមានទោសឯម្ចាស់ទីតាំងបើកអោយគេលេងបែជារួចខ្លួនទៅវិញ ៕  ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print