អឺរ៉ុបបង្កើនការត្រួតពិនិត្យតាមរថយន្តដឹកទំនិញ ខណៈក្រុមជួញដូរមនុស្សកំពុងតែប្រើប្រាស់មធ្យោបាយនេះ

ចែករំលែក៖

ក្រុមជួញដូរមនុស្សបានប្រើប្រាស់រថយន្តដឹកទំនិញក្លាសេ សម្រាប់ដឹកជញ្ជូនជនភៀសខ្លួនជាច្រើនចូលទៅកាន់តំបន់អឺរ៉ុប។ ការបែកធ្លាយ គម្រោងដឹកជញ្ជូនបែបនេះ ក្រោយពេលរកឃើញមានអ្នកស្លាប់៣៩នាក់ជាជនជាតិវៀតណាមនៅក្នុងរថយន្តក្លាសេ ប្រទេសអង់គ្លេស។

នៅពេលនេះប៉ូលិសក្រិចក៏បាន រកឃើញជនភៀសខ្លួន​៤១នាក់ ក្នុងរថយន្តដឹកទំនិញក្លាសេ។កាលពីថ្ងៃទី​៤ ខែវិច្ឆិកា ប៉ូលិសក្រិច បានរកឃើញជនភៀសខ្លួន​៤១នាក់នៅក្នុងរថយន្ត ក្លាសេ ។ កម្លាំងប៉ូលិសក្រិចបានឲ្យដឹងថា នៅពេលត្រួតពិនិត្យ ជាប្រចាំ ក៏បាន រកឃើញរថយន្តដឹកទំនិញក្លាសេ​​ កំពុងតែបើកបរនៅលើផ្លូវល្បឿនលឿន​ ស្ថិតនៅភាគខាជើងប្រទេសនេះ​ បង្កឲ្យមានការសង្ស័យ ។ នៅពេលនោះកម្លាំងប៉ូលិសក៏បានត្រួតពិនិត្យ​ ក៏ឃើញជនភៀសខ្លួនដើមកំណើតអាហ្វហ្គានីស្ថាន​៤១នាក់នៅខាងក្នុង ចំណែកអ្នកបើកបរក៏បានរត់គេចខ្លួន។ ក្នុងចំណោមនោះមាន​៧នាក់​ស្ថិតនៅសភាពចុះខ្យោយ ក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យ​។

អ្នកបើកបររថយន្ត មានដើមកំណើត​Gruzia ​សង្ស័យដឹកជញ្ជូនជនភៀសខ្លួនខុសច្បាប់​​ ក៏ត្រូវប៉ូលិសឃាត់ខ្លួន នៅនឹងកន្លែង។ចំណែកអ្នកបើកបរម្នាក់ទៀត​ ក៏បានរត់គេចខ្លួន​ពេលប៉ូលិសកំពុងតែត្រួតពិនិត្យ សួរនាំអ្នកបើកបរផ្ទាល់។ កម្លាំងប៉ូលិសក៏បានស្វែងរកចាប់ខ្លួន​អ្នកបើកបរទីពីរ​ដែល​គេចខ្លួនបាត់។

ការចាប់រថយន្តដឹកជនភៀសខ្លួនខុសច្បាប់ខាងលើកើតឡើង​ ស្ថិតនៅផ្លូវល្បឿនលឿនចូលទៅកាន់ទីក្រុង​ Xanthi ​ភាគខាងជើងប្រទេសក្រិច​។​ទីក្រុងនេះ មានចម្ងាយពីព្រំដែន​ ក្រិច តួកគី តែប៉ុន្មានគីឡូម៉ែត្រ តែប៉ុណ្ណោះ ដែលជាច្រកផ្លូវដ៏សំខាន់បំផុត​ដែលក្រុមជនភៀសខ្លួនតែងតែ លួចលាក់ចូលទៅកាន់អឺរ៉ុប​។ កាលពីឆ្នាំ​២០១៦  អឺរ៉ុបនិង តួកគី បានចុះហត្ថលេខា ទប់ស្កាត់ជនភៀសខ្លួនចូលទៅកាន់អឺរ៉ុប​។

កន្លងមកថ្មីៗ ប៉ូលិសប៊ែលហ្ស៊ិច​បានរកឃើញមនុស្ស​១២នាក់ នៅមានជីវិត ក្នុងរថយន្តដឹកទំនិញក្លាសេ​ ស្ថិតនៅចំណតរថយន្ត ជាយក្រុង​ Turnhout ​កាលពីចុងខែតុលា ក្រោយពេល​អ្នកបើកបររថយន្ត​ទូរស័ព្ទប្រាប់ប៉ូលិស។

អ្នកនាំពាក្យស្នងការប៉ូលិសប៊ែលហ្ស៊ិចបញ្ជាក់ថា​ អ្នកបើកបររថយន្តខាងលើ ពេលនោះបើករថយន្តដឹកជញ្ជូន​បន្លែនិងផ្លែឈើ​ បានទូរស័ព្ទប្រាប់ប៉ូលិសក្រោយ​ឃើញជនភៀសខ្លួន​១២នាក់នៅក្នុងរថយន្ត​។ ជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រងអន្តោប្រវេស​នៅទីក្រុង​ Antwerp ។

តាមការលើកឡើងរបស់ប៉ូលិសប៊ែលហ្សិច ជនភៀសខ្លួនទាំងនោះ ជាជនជាតិស៊ីរីនិងស៊ូដង ព្យាយាម​ ចូលទៅកាន់ប្រទេសអង់គ្លេស​។

កាលពីថ្ងៃទី​២៧​ខែតុលា បានរាំង បានរកឃើញ ជនភៀសខ្លួន​៨នាក់នៅក្នុងរថយន្តដឹកទំនិញក្លាសេ​ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ ជនភៀសខ្លួនទាំងនោះស្ថិតនៅក្នុង ស្ថានភាព​ចុះកម្តៅយ៉ាងខ្លាំង ប្រសិនបើនៅក្នុងរថយន្តនោះប៉ុន្មានម៉ោងទៀតនឹងស្លាប់ជាមិនខាន។

បច្ចុប្បន្នដោយសារតែ អឺរ៉ុបរិតបន្តឹងច្បាប់ ទើបជនភៀសខ្លួន ជាច្រើន​បានសម្រចធ្វើដំណើរតាមវិធីដ៏គ្រោះថ្នាក់ ក៏ដូចជាធ្លាក់​ចូលក្នុងដៃក្រុមជួញដូរមនុស្ស​។ ជាក់ស្តែង​នៅក្នុងប្រទេស បារាំងក៏ដូចជាអង់គ្លេស​ ចាប់បានជនភៀសខ្លួនជាច្រើនធ្វើដំណើរតាម រថយន្តដឹកទំនិញ​ក្លាសេ​។ សោកនាដកម្មធំបំផុតនោះគឺ ជនភៀសខ្លួន ស្លាប់​៣៩នាក់ នៅក្នុងប្រទេសអង់គ្លេស ដែលជាហេតុជំរុញឲ្យអឺរ៉ុប ពិចារណាឡើងវិញ នូវច្បាប់រិតបន្តឹង​ជនភៀសខ្លួន៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print