បាត់ពីរថ្ងៃ រកឃើញចងកសម្លាប់ខ្លួននៅនឹងដើមឈើ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចងក នឹងដើមឈើ ចម្ងាយ១គីឡូម៉ែត្រពីផ្ទះ សាកសពជនអត្តឃាតនេះ ត្រូវបានម្ដាយប្រទះ ឃើញនៅវេលាម៉ោងជាង១២ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ នៅចំណុចអ្នកតាយុង ដែល ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

យុវជនដែលធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ ឈឿន វិបុល អាយុ ២៨ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ស្រ្តីដែលជាម្តាយ​បានប្រាប់សមត្ថ កិច្ចឲ្យដឹងថា ក្នុងអំឡុងពេល២ថ្ងៃ មុនពេលកើតហេតុ កូនប្រុសរបស់គាត់តែងតែបានពោលប្រាប់គាត់ថា រូបគេហាក់បីដូច ជាមានអាការមិនសូវស្រួល ដោយចេះតែឃើញមានគេដេញចាប់ ដេញវាយ ដេញចង ។ ហើយរហូតថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ម្សិលមិញវេលាម៉ោង ៩ ព្រឹក ជនរងគ្រោះ ក៏បានដឹកគោយកទៅចងឲ្យស៊ីស្មៅនៅក្បាលស្រែ ខាងក្រោយភូមិចម្ងាយប្រហែលជាមួយគីឡូម៉ែត្រពីផ្ទះ ហើយក៏បាត់មិនឃើញមកផ្ទះវិញ រហូតយប់ក្រុមគ្រួសារនិងប្រជាពលរដ្ឋក្នុងភូមិក៏បាននាំគ្នាដើររកទាំងយប់ផងដែរតែមិនប្រទះឃើញនោះឡើយ។
លុះព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះក្រុមគ្រួសាររួមនិងអ្នកភូមិក៏បានដើររកម្ដងទៀតនៅគ្រប់ទីកន្លែងតែក៏នៅរកមិនឃើញ។ លុះនៅវេលាម៉ោង ១២ និង ២៥នាទីថ្ងៃទី៦ ទើបម្ដាយរកកូនរបស់គាត់ឃើញ បានស្លាប់នៅក្រោមដើមឈើ ដោយយកខ្សែគោ ចងកនិងដើមឈើស្លាប់បាត់ទៅហើយ។
ក្រោយពីប្រទះឃើញសាកសព ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច ពេលដែលសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋាជាដំបូងថា យុវជនរូបនេះ ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print