ជិះម៉ូតូជែងរថយន្តមិនផុតប៉ះដៃចង្កូតដួលចូលក្រោមកង់រថយន្តបែនដឹកខ្សាច់កិនបែកក្បាល

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងវ៉ាជែងរថយន្តមួយគ្រឿងផុតទាក់ដៃចង្កូតដួលចូលកង់រថយន្តបែនដឹកខ្សាច់កិនពេញទំហឹង កាលពីវេលាម៉ោង ១៩ ថ្ងៃទី ០៦ ខែវិច្ចិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចំណុចមុខផ្សារមនោរម្យ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះរឹម សាវុត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប្រធានក្រុមរោចក្រ មានស្រុកកំណើត ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងហុងដាម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HI-9170ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងទៀតមិនផុតបណ្តាលឲ្យទាក់ដៃចូលដួលទៅលើថ្នល់បណ្តាលជនរងគ្រោះខ្ទាតចូលកង់រថយន្តបែនដឹកខ្សាច់មួយគ្រឿងម៉ាកKIAពណ៌សភ្នំពេញ3C-5139បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាកិនបែកក្បាលធ្លាយខួរស្លាប់ៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអធម៌។ភ្លាមៗនោះអ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះពីលើរថយន្តដាក់មេប្រូចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print