រថយន្តបីគ្រឿងបុក តគ្នាធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្ត៣គ្រឿងបុកគ្នា ហើយខ្ទាតទៅប៉ៈនិងម៉ូតូ ១គ្រឿងទៀត បណ្តាលឲ្យមានជនរងគ្រោះ ម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់ ផ្សេងទៀត រងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចខាងមុខវិទ្យាល័យនិមិត្ត ស្ថិតនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចមូលដ្ឋានប្រាប់ថា៖ មុនកើតហេតុមានរថយន្តលុច្សសុីស Lexus 330 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-7790 មួយគ្រឿងបើកបរពីទិសខាងលិច ទៅទិសខាងកើត ដល់ចំណុចកើតហេតុ បានបុកនិងរថយន្តធុនធំពណ៍ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3351 ដែលបើកពីទិសខាងកើត ពីទិសខាងលិច(ច្រាសទិសគ្នា)ហើយរថយន្តធុនធំបានរេចង្កូតទៅបុកនិងរថយន្តដឹកសាំងមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ3A-4243 បើកបរពីទិសខាងលិចទៅកើត ហើយក៏មានម៉ូតូមួយគ្រឿងម៉ាក Honda Dream125 ពណ៍ខ្មៅ ២០១០ ពាក់ស្លាកលេខ ប.មានជ័យ 1D-1737 មកពីទិសខាងលិចទៅកើតបានបុករថយន្តដឹកសាំង បន្ថែមបណ្តាល អោយគ្រោះថ្នាក់តែម្តង។
សមត្ថកិច្ចបន្ថែមថា៖ ភាគីរថយន្តLexus330 អ្នកបើកបរឈ្មោះ គង់ សារុន (ស្លាប់) និងប្រពន្ធរងរបួសស្រាល។
ចំពោៈភាគីរថយន្ត កុងទីន័រ អ្នកបើកបររត់គេចខ្លួនបាត់ ហើយភាគីរថយន្ត ដឹកសាំង មិនស្គាល់អត្តសញ្ញាណអ្នកបើកបររងរបួសរបួសស្រាល ០១នាក់ រីឯភាគីម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវក្រុមរថយន្តដឹកសង្គោៈបន្ទាន់ទៅមន្ទីពេទ្យ។ចំពោៈរថយន្តដក្នុងហេតុការគ្រោៈថ្នាក់ចរាចរណ៌រងការខូចខាតរួមមាន៖
-រថយន្តLexus330 (ខូចធ្ងន់)
-ភាគីរថយន្តធុនធំ(ខូចធ្ងន់)
-ភាគីរថយន្ត ដឹកសាំង(ខូចធ្ងន់)
-ភាគីម៉ូតូ (ខូចធ្ងន់)
សមត្ថកិច្ចបញ្ជាក់ថាៈចំពោៈរថយន្តនិងទោចចក្រយាន្តយន្តក្រោយពីវាស់វែងសមត្ថកិច្ចយកទៅរក្សានៅប៉ុស្ដ៌រដ្ឋបាលនិមិត្តរងចាំដោៈស្រាយតាមផ្លូវច្បាប់៕

...

ដោយ៖ នឹម វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print