កូនស្តីបន្ទោសឲ្យរឿងដើរផឹកស្រាព្រោះវ័យចំណាស់ ប៉ុនប៉ងលោតទឹកសម្លាប់លើស្ពានជ្រោយចង្វារចាស់

ចែករំលែក៖

ភ្នំពេញ:ស្តី្រវ័យចំណាស់ម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់លើស្ពានជ្រោយចង្វារចាស់ តែត្រូវបានប្រជាពលរដ្ឋជួយទាន់ មូលហេតុដោយសារកូនស្តីបន្ទោសឲ្យរឿងដើរផឹកស្រា។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង២០នាទីឮរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយប៉ែកខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ម្នាក់នេះ ឈរនៅលើស្ពានជ្រោយចង្វា ហើយបានស្រែកយំរាប់រៀបនៅក្នុងចិត្តដោយមិនថារូបគាត់មាន​វិបត្តិ​អ្វីនោះទេ។

ប្រភពបន្តទៀតថាភ្លាមនោះស្ត្រីរូបនេះប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចដោយសាតែប្រជាពលរដ្ឋដែលបានធ្វើដំណើតាមដងផ្លូវឃើញទាន់ក៏បានចូលជួយចាប់ទាន់ពេលវេលា។ ក្រោយមកប្រជាពលរដ្ឋបានសួរនាំទើបស្ត្រីរូបនោះបានប្រាប់ថា គាត់ចង់លោតទឹកសម្លាប់ខ្លួនដោយសាតូចចិត្តនិងកូនស្តីបន្ទោសឲ្យរឿងដើរផឹកស្រា។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបាននាំស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនចុះមកក្រោមរួចសួរនាំបន្តទៀតក្រោយពីសួរនាំរួចហើយស្ត្រីវ័យចំណាស់នោះបានបន្តដំណើរទៅមុខទៀតបាត់ដោយមិនដឹងថាទៅខាងណានោះទេ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print