ខេត្តកំពង់ឆ្នាំង៖ សត្វពស់ថ្លាន់ ចំនួន២៧ក្បាលដែលគេចាត់ទុកថាជាសត្វដ៏កម្រនិងជិតផុតពូជត្រូវបានកម្លាំងអន្តរាគមន៍ចម្រុះឧទ្យាននុរក្សសហការជាមួយរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលែងចូលបឹងធម្មជាតិដើម្បីអភិរក្សឡើងវិញ កាលពីល្ងាចថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៩នៅតំបន់អភិរក្សជីវចម្រុះចំណុចភូមិស្លតឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
មន្រ្តីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថាសត្វពស់ថ្លាន់ទាំង២៧ក្បាលនេះកម្លាំងចម្រុះបានប្រមូលពីរាជធានីភ្នំពេញនិងតាមបណ្តាហាងផ្សេងៗយកទៅលែងនៅភ្នំតាម៉ៅ ហើយដោយមានចំនួនច្រើនទើបគេយកមកលែងនៅក្នុងតំបន់ជីវចម្រុះចំណុចខាងលើដើម្បីអភិរក្សខ្លះ ។ ការដោះលែងសត្វពស់ថ្លាន់នេះត្រូវបានបានក្រុមចម្រុះនិងមន្ត្រីបរិស្ថានប្រចាំការនៅឆ្នុកទ្រូស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងបានដោះលែងចូលទៅក្នុងបឹងនិងព្រៃធម្មជាតិកាលពីល្ងាចថ្ងៃទី៧វិច្ឆិកា២៩១៩នៅតំបន់អភិរក្សជីវចម្រុះចំណុចភូមិស្លតឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
ក្រុមចម្រុះនិងមន្ត្រីបរិស្ថាន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទនិងសូមកុំចាប់សត្វដ៏កម្រនេះ ៕
ដោយ៖ ចាន់ថា