លោក ឃួង ស្រេង ជួបសំណេះសំណាល និងផ្តល់អំណោយដល់ចំណុះទូកថ្នាក់រាជធានីភ្នំពេញ ៥៥ទូក ស្មើ ៣៧១៦នាក់ មុនបុណ្យអុំ ទូកមកដល់

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី និងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ជាមួយកីឡាករ កីឡាការិនីចំណុះទូកថ្នាក់រាជធានីភ្នំពេញ នៅបរិវេណវត្តភ្នំ កាលពីថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំកុរឯកស័កព. ស២៥៦៣ត្រូវនិងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបងប្អូននឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំ ពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃគឺថ្ងៃទី១០.១១.១២ វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុខព្រះបរមរាជវាំង។
​ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រាជធានីភ្នំពេញមានទូកចូលរួមប្រណាំង ចំនួន៥៥ទូក មានចំណុះទូកចំនួន៣៧១៦នាក់ ក្នុងនោះ មានកីឡាបំរុងចំនួន៦១០នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនកីឡាករ កីឡាការនី ដែលជាចំណុះទូកអុំ ទូកចែវទាំងអស់ឲ្យខិតខំប្រឹងប្រែងបញ្ចេញអស់កំលាំងកាយចិត្ត​រួមសាមគ្គីគ្នាដើម្បីដណ្តើម យកជ័យជំនេះនិងនាំកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងជូនរាជធានីភ្នំពេញ។

ជាមួយគ្នានេះបងប្អូនត្រូវរក្សាសុខភាព ការហូបចុក ការសំរាកយកកំលាំងឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមប្រកួតឲ្យអស់សមត្ថភាព ។ ចិត្តជាកីឡាទោះចាញ់ឬឈ្នះជារឿងធម្មតា យើងប្រកួតដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិនឹងដើម្បីសុខភាព។ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា,ពិធីអកអំ បុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនិងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចំបងលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកំរិតខ្ពស់បំផុតជាពិសេសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតក៏ដូចជាមានបំណងបំផ្លាញសន្តិភាពនិងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់ជាតិសម រង្ស៉ី ។ ដូច្នេះទេសូមបងប្អូនដើរអោយឆ្ងាយ កុំទៅចូលរួមទទួលសជនក្បត់ជាតិសម រង្ស៉ី បើចូលរួមបងប្អូនមានទោស ។ ជាងនេះទៅទៀត សូមបងប្អូនការពារខ្លួនអោយបានល្អ ពិសេសការឆ្លងរីករាលដាលនៃជម្ងឺអេដស៏ ស្របពេលនអត្រានៃជម្ងឺអេដស៏ ហាក់មានការកើនឡើងបន្តិចនៅឆ្នាំនេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានខិតខំប្រឹងប្រែងកែលំអរសោភណ្ឌភាពរាជធានីភ្នំពេញឲ្យសក្ត័សមទៅនឹងមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។
ជាមួយគ្នានេះដែរ លោក អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួក និងអាវយឺតដល់ចំណុះទូករាជធានីភ្នំពេញទាំងជាង៣០០០នាក់រួមនឹងថវិកាមួយចំនួនជាការលើកទឹកចិត្តដល់បងប្អូនសំរាប់ការត្រៀមប្រកួត នាពេលខាងមុខនេះដែរ។
ដោយឡែកនៅរសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំការប្រណាំងទូកសាកល្បងសមកំលាំងនៅតាមដងទន្លេសាបចំណុចមុខវត្តឧណ្ណាឡោម។ទិដ្ឋភាពនៃការប្រារព្វបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយ មោទនះភាពជាតិក្តីសប្បាយរីករាយរបស់​ប្រជាពលរដ្ឋបានបង្ហាញឲ្យឃើញពីការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។

ក្នុងដំណាក់កាលនេះដែរ អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងនិងសេចក្តីអំពាវនាវជាបន្ត បន្ទាប់សំដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឧិកាសបុណ្យ និងបានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងលើកកំពស់សោភណ្ឌភាព​និងបរិស្ថានទីក្រុង ប្រកបដោយស្មារតីទទួលខុសត្រូវ និងជូនដំណឹងពីការបញ្ជៀសចរាចរតាមតម្រាយផ្លូវមួយចំនួនតាមច្រកចេញចូលរាជធានីភ្នំពេញ ក៏ដូចជាការអំពាវនាវ សុំឲ្យ មានការចូលរួមបរិច្ចាកធនធានជាថវិកា ឬសំភារះផ្សេងៗជួយដល់កីឡាករកីឡាការនីចំណុះទូករាជធានីភ្នំពេញដើម្បីជាការលើកទឹកចិត្ត ដល់បងប្អូនផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print